ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមវេង សាខុន នាំវេរប្រគេនទេយ្យទាននិងគ្រឿងឧបភោគជូនចំពោះព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាចំនួនពីវត្តអារាម
Wed,10 July 2019 (Time 03:33 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 21នាក់)

ឯកឧត្តម វេង បន្ទាប់ពីព្រះរាជពិធី រុក្ខទិវា ត្រូវបានបញ្ចប់ នារសៀល ថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និង០៣ឃុំ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការីបានបន្តដំណើរមកកាន់វត្តពោធិសាលព្រឹក្ស ហៅវត្តតំបែរ ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីវេរប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគជូនចំពោះព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាចំនួន ២វត្តអារាម គឺវត្តពោធិសាលព្រឹក្ស និងវត្តសុវណ្ណមុនីជោតិ ហៅវត្តស្វាយតាមែក និងឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ មានមាតា បិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានបែកកាយរំលាយក្ខន្ធ ហើយមួយចំណែកទៀត ឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមអំណាចផល្លានិសង្ឃ ដែលកើតឡើងអំពីពិធីបុណ្យនេះ ជួយយិតយោងដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់នោះ ឲ្យបានសោយសុខក្នុងសុគតិភព ជាភិយ្យោភាពតរៀងទៅ។

នាឱកាសដ៏ថ្លៃថ្លានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះឱកាសដែលបានមកគោរពបូជាចំពោះព្រះពុទ្ធសាសនា ហើយឯកឧត្តមក៏បាននាំមកនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះព្រះសង្ឃ លោកយាយ លោកតា និងបងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមនាពេលនេះ។ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រគេនថវិកាចំនួនជាង ១២លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តឲ្យកាន់តែមានភាពរីកចម្រើន សម្រាប់ពុទ្ធបរិស័ទធ្វើការគោរពបូជាផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា ធរមីនរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី ១ និងលើកទិសដៅបន្តឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេងសាខុនបានចាប់កុសល់ជាបច្ច័យចំនួខ៦លានរៀលសម្រាប់បន្តសាងសង់ព្រះវិហារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ទោះបីជាមានភារកិច្ចដ៏មមាញឹកក្នុងការបម្រើការងារជូនវិស័យអាណាចក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន ៖ក្រុមហ៊ុនLianfaមានបំណងចង់បោះទុនវិនិយោគធ្វើការដាំដុះកប្បាសនៅកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេង សាខុនចុះមកពិនិត្យសកម្មភាពយកសំណាកឈាមជ្រូកមកធ្វើតេស្កវិភាគរកមេរោកជំងឺប៉េស្តជ្រូកអាហ្រិកឃុំមៀនស្រុកអូររាំងឪខេត្តត្បូងឃ្មុំ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
619 នាក់
ខែនេះ :
1688 នាក់
3 ខែនេះ :
2962 នាក់
សរុប :
2962 នាក់