ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
គ្រើកសារជាថ្មីទៀតហើយ .ឈ្មោះ ម៉ាប់ ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​ប្រទេស​វៀតណាមតាមច្រកដាក់ដាំ​យ៉ាង​ពេញបន្ទុក​ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប..!
Thu,06 June 2019 (Time 04:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 70នាក់)

មណ្ឌលគិរី ៖ ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្នុងរយៈដើមខែមិថុនាឆ្នាំ​២០១៩នេះ ឈ្ឈ្មួញឈើឈ្មោះម៉ាប់ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​​យ៉ាង​ពេ
ញបន្ទុកដោយពុំមានមន្ត្រីជំនាញ ឬ​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ចាត់វិធាន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ម្តងណា​ឡើយ​។

ក្រុមសកម្មជនការពារព្រៃឈើនៅក្នុងខេត្តខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ក្បួន​រថយន្ត​ដឹក​ឈើប្រណិត របស់​មេ​ឈ្មួញ​ជា​ទូទៅ​គឺ​តែងតែធ្វើ​សកម្មភាព​លួច​ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅពេល​យប់​តាមច្រកទ្វេរភាគីខាងលើទៅកាមច្រកដាក់ដាំយ៉ាងអនាធិបតេយ្យជាទីបំផុត ដោយ​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​របស់​មេ​ឈ្មួញប្រៀប​បី​ដូចជា​រថយន្ត​ដឹក​បុណ្យកឋិន​អ៊ីចឹង​? ក្នុង​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​មិន​ហ៊ាន​ក្អក​ជាមួយនិង​មេ​ឈ្មួញនោះទេ​?​។​

ទោះបីជា​សម្តេច ហ៊ុន សែន បាន​ព្រមាន​យ៉ាងណាក៏ដោយ​ក៏​ឈ្មោះ ម៉ាប់ បែរ​ជា​កំពុងតែ​ល្បីល្បាញ​ទៀតហើយ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ប្រឆាំង​នឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​ន សែន ដោយ​ខណៈ​ពេល​នេះ កំពុងដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ ក្នុងខេត្តមណ្ឌលគិរី ដែលមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ជារៀងរាល់យប់ តាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយគ្មាន​ស្ថាប័ន​សម្ថ​កិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ឡើយ​ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងទៀតថា ជំនួញឈើប្រណីតដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង​ទាំង​យប់​បែប​នេះ​បាន​កំរើក​ឡើង​វិញ​ហើយ​តាម​ច្រកទ្វារ ទទ្វេភាគីអន្តរជាតិ ដាក់​ដាំ​ដែលគ្មានមន្ត្រីជំនាញអើពើបន្តិចសោះឡើយ? ថ្មីៗ​នេះ គេ​បាន​ប្រទះ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​ប្រមាណចំនួនជាង70ទៅ 80គ្រឿង កំពុងតែចរាចរលើផ្លូវជាតិចេញពីស្រុកកោះញ៉ែក កាត់ក្រុងសែនមនោរម្យឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំយ៉ាងរលូន ។​ ព្រោះមន្រ្ដីក្នុងខេត្ត
មណ្ឌលគិរីទាំងអស់ បិទភ្នែកប្រមូលលុយពីបទល្មើសដាក់ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។​

​ប្រភព​ដដែល​នោះ បាន​ខ្សឹប​ប្រាប់​ថា ម្ចាស់រថយន្ដជាច្រើនគ្រឿងនេះត្រូវបានគេស្គាល់
ឈ្មោះថា ម៉ាប់ជាមេការដែលកំពុងតែរត់ការជាមួយស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើ​ការដោះ​ស្រាយ​គ្នា​ស្ងាត់ៗ​ស៊ី​តាម​ជំនាញ​ដែល​ហាក់ដូចជា​មាន​ភាពអនាធិ
បតេយ្យជាទីបំផុតអាចបង្កអសន្តិសុខក្នុងសង្គម​ជាក់​ជា​មិនខានឡើយ​។​

ប្រជាពលរដ្ឋបានសំណូមពរដល់លោកស្នងការនគរបាល​ខេត្ត​មណ្ឌលគិរី​និង​ជាពិសេស លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មណ្ឌល​គី​រី​គួរ​មាន​វិធានការ​ឲ្យបាន​ឆាប់​កាន់តែ​ប្រសើរ ពីព្រោះ​ចៀសវាង​ការរិះគន់​ពី​មហាជន សង្គម​ស៊ីវិល ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្ត មណ្ឌលគិរី​នេះ តែម្តង ។​

ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធ​និង​ជុំវិញ​ករណី​ខាងលើ​នេះ អង្គភាព​ការសែតយើងបានទាក់ទងទៅឈ្មោះ ម៉ាប់ ដែរ តែ​ទាក់ទងមិនចូលលោក​មិន​ឆ្លើយតប ។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី​ក៏​មិន​មានឆ្លើយតបដែរ ដោយទូរស័ព្ទតេចូលប៉ុន្តែគ្មានអ្នកលើក ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា ធរមីនរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី ១ និងលើកទិសដៅបន្តឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេងសាខុនបានចាប់កុសល់ជាបច្ច័យចំនួខ៦លានរៀលសម្រាប់បន្តសាងសង់ព្រះវិហារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ទោះបីជាមានភារកិច្ចដ៏មមាញឹកក្នុងការបម្រើការងារជូនវិស័យអាណាចក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន ៖ក្រុមហ៊ុនLianfaមានបំណងចង់បោះទុនវិនិយោគធ្វើការដាំដុះកប្បាសនៅកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេង សាខុនចុះមកពិនិត្យសកម្មភាពយកសំណាកឈាមជ្រូកមកធ្វើតេស្កវិភាគរកមេរោកជំងឺប៉េស្តជ្រូកអាហ្រិកឃុំមៀនស្រុកអូររាំងឪខេត្តត្បូងឃ្មុំ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
603 នាក់
ខែនេះ :
1672 នាក់
3 ខែនេះ :
2946 នាក់
សរុប :
2946 នាក់