ថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកសាស្រ្តាចារ្យនៅsaforu TsuchiKawaព្រឹទ្ធបុរសថ្មីនៃសាលាក្រោយឧត្តមសាកលវិទ្យាល័យណាហ្គូយ៉ាប្រទេសជប៉ុន និងសហការី
Fri,28 June 2019 (Time 03:44 PM)
ដោយ ៖ ចាន់ ឆៃយុទ្ធ (ចំនួនអ្នកអាន: 63នាក់)

ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោជ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកសាស្ត្រាចារ្យ Satoru Tsuchikawa ព្រឹទ្ធបុរសថ្មីនៃសាលាក្រោយឧត្តម សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងជម្រាបជូនសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើការងារបណ្តុះបណ្តាលថ្នាក់បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០មកម្លេះ។ ដោយសង្គេតឃើញថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ និងនៅមានសក្តានុពលក្នុងការពង្រីក សាកលវិទ្យាល័យណាហ្គូយ៉ា បានសម្រេចចិត្តបង្កើតសាខា (Satellite Institute) ចំនួន ០៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរួមមាន៖ ១. សាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់សិក្សា និងលើកកម្ពស់ផ្នែកកសិកម្ម ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់សិក្សាផ្នែកអភិវឌ្ឍនអន្តរជាតិ ៣. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់សិក្សាផ្នែកច្បាប់។

អ្វីដែលគួរជាទីមោទនៈសម្រាប់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះគឺក្នុងឆ្នាំ២០១៧ និង២០១៨ មានមន្ត្រីជំនាញ ០២រូប បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យ ហើយកំពុងបំពេញការងារជូនក្រសួង ឋានៈជាអគ្គនាយក និងអនុប្រធាននាយកដ្ឋាន។ ដោយឡែក បច្ចុប្បន្នក៏នៅមានមន្ត្រីជំនាញចំនួន ០៥រូប ទៀតកំពុងសិក្សាថ្នាក់បណ្ឌិតផងដែរ។ សម្រាប់វគ្គបណ្តុះបណ្តាលថ្មី ដែលនឹងចាប់ផ្តើមខែតុលា ឆ្នាំ២០១៩ ដល់ ខែកញ្ញា ឆ្នាំ២០២១ សាកលវិទ្យាល័យបាននិងកំពុងជ្រើសរើសបេក្ខជនដើម្បីទទួលបាននូវអាហារូបករណ៍បន្តការសិក្សា។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលជប៉ុន និងសាកលវិទ្យាល័យណាហ្គូយ៉ា ដែលបានចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ហើយលោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះនឹងបន្ត ធ្វើយ៉ាងណាលើកស្ទួយធនធានមនុស្ស ពិសេសមន្ត្រីជំនាញរបស់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាជាកសិកម្មទំនើបមួយ នៅក្នុងតំបន់នាពេលខ្លីខាងមុខ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា សាកលវិទ្យាល័យណាហ្គូយ៉ាគួរពិនិត្យលទ្ធភាពផ្តល់វគ្គបណ្តុះបណ្តាលទាំងរយៈពេលខ្លី និងវែង ដោយផ្តោតជាសំខាន់ទៅលើជំនាញនៃការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម និងជាពិសេសបំពេញតម្រូវការទីផ្សារកសិកម្ម ដោយយន្តការទាំងនេះ គឺជាយន្តការស្នូលនៃគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Tsuchikawa ឯកភាពចំពោះការលើកឡើង និងមតិយោបល់របស់ឯកឧត្តមរដ្ឋមន្ត្រី ហើយបានបញ្ជាក់ថា សាកលវិទ្យាល័យណាហ្គូយ៉ានឹងពិនិត្យ និងខំអស់លទ្ធភាពជួយមន្ត្រីជំនាញរបស់ក្រសួងបង្កើនសមត្ថភាពដើម្បីយកមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានធនាគារពិភពលោក (World Bank) (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា(victoria kwa kwa)អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានចុះពិនិត្យនិងវាយតម្លៃនូវស្ថានភាពទឹកនៅភាគខាងក្រោមរាជធានីភ្នំពេញត្រង់ចំណុចព្រែកនាំដីល្បាប់ស្ថិតក្នុងស្រុកស្អាងនិងស្រុកកោះធំខេត្តកណ្តាល (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយមបានចុះពិនិត្យវាយតម្លៃប្រគល់-ទទួលការងារ(ជំពូក២១)ជួសជុលជើងទេរផ្នែកខាងមុខនិងផ្នែកខាងក្រោយសំណង់ទ្វារទឹកតាហែនមានទីតាំងស្ថិតក្នុងឃុំបវេលនិងឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ណែនាំដល់រដ្ឋបាលព្រៃឈើនិងមន្ទីរកសិកម្មរាជធានី -ខេត្តអោយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
102 នាក់
ម្សិលមិញ :
67 នាក់
សប្តាហ៍នេះ :
658 នាក់
ខែនេះ :
2822 នាក់
3 ខែនេះ :
7144 នាក់
សរុប :
8389 នាក់