ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
លោក ខៀវ កញារិទ្ធ៖ កូនចៅៗ គឺជាទំពាំងស្នងឬស្សីនៃធនធានមនុស្សក្នុងបន្តវេនពីរៀមច្បងកសាងអភិវឌ្ឍន៍ជាតិ
Sun,02 June 2019 (Time 03:46 PM)
ដោយ ៖ សាមគ្គីជាតិ (ចំនួនអ្នកអាន: 24នាក់)

សៀមរាប ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅភោជ្ជនីយដ្ឋាន អាប៉ូឡូផ្លាហ្សា បានរៀបចំអោយមានការជួបជុំកុមារប្រមាណ ១៦០០នាក់ មកពីបណ្តាអង្គការចំនួន២៧ក្នុងខេត្តសៀមរាប នៅភោជ្ជនីយដ្ឋាន អាប៉ូឡូផ្លាហ្សា ដើមី្បប្រារព្ធខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ខួបលើកទី១៨ ក្រោមប្រធានបទ (លើកកម្ពស់កុមារតាមរយៈការលុបបំបាត់ អំពើហិង្សាលើកុមារគ្រប់រូបភាព )។

ក្រោមអធិបតីភាព លោក​ ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកស្រី លោក​ ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកស្រី​ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក​ អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងអស់លោក លោក ស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អង្គការចូលរួមផងដែរ ។

លោក​ ទៀ សីហា យើងពិតជាមិនអាចបំភ្លេចបាន នូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបង្ខិតបង្ខំឲ្យកុមារធ្វើការជាទម្ងន់ បង្អត់អាហារ និង បានកាប់សម្លាប់ប្រជាជន និង កុមាររាប់លាននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គមទៀតផង។

ក្រោមកិច្ចដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន កុមារកម្ពុជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ផ្តល់នូវសច្ចាប័ន លើអនុសញ្ញា ពិធីសារបន្ថែម និង កិច្ចព្រមព្រៀងនានា ដើមី្បការពារឧត្តមប្រយោជន៍កុមារស្របទៅនឹងរដ្ឋធម្មនុញ្ញច្បាប់ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក​ ខៀវ កញារិទ្ធ ក៏សូមឲ្យកូនៗ ចៅៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ត្រូវត្រង់ត្រាបស្តាប់ការទូន្មាន ការបង្ហាត់បង្រៀនរបស់គ្រូ និង អ្នកម្តាយ គ្រូបាអាចារ្យ ព្រមទាំងត្រូវចេះជួយទុក្ខធុរៈមិត្តភ័ក្ត និងការបង្រៀនដល់មិត្តភ័ក្តរបស់ខ្លួន ពីព្រោះថា ក្មួយៗ កូនៗ ចៅៗទាំងអស់គឺជាទំពាំងស្នងឬសី្ស នៃធនធានមនុស្ស ក្នុងការបន្តវេនពីរៀមច្បង ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ។ ម៉្យាងទៀត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ការគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរទៅកាន់សាលារៀន ឬទីកន្លែងផ្សេងៗ ។

លោក​ ខៀវ កញារិទ្ធ ក៏បានធ្វើការថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តសៀមរាប និងក្រុមហ៊ុនខ្សែកាបអង្គរ រួមទាំងសប្បុរសជន ដែលបានរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ និងសូមឲ្យបន្តប្រពៃណីនេះជារៀងរាល់ឆ្នាំ ដើមី្បបង្កនូវភាពសប្បាយរីករាយដល់កុមារយើងផងដែរ ។

ក្នុងនោះដែរ​ លោក​ ទៀ សីហា និងលោកស្រី​ បានឧបត្ថម្ភដល់ពិធីនេះ នូវថវិកាចំនួន ២លានរៀល អ្នកឧកញ៉ា សៀង ណាំ ចំនួន ១ពាន់ដុល្លា និង សាខាកាកបាទក្រហមខេត្ត ចំនួន ១លានរៀល ព្រមទាំងគ្រឿងឧបភោគបរោភោគមួយចំនួនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា ធរមីនរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី ១ និងលើកទិសដៅបន្តឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេងសាខុនបានចាប់កុសល់ជាបច្ច័យចំនួខ៦លានរៀលសម្រាប់បន្តសាងសង់ព្រះវិហារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ទោះបីជាមានភារកិច្ចដ៏មមាញឹកក្នុងការបម្រើការងារជូនវិស័យអាណាចក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន ៖ក្រុមហ៊ុនLianfaមានបំណងចង់បោះទុនវិនិយោគធ្វើការដាំដុះកប្បាសនៅកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមវេង សាខុនចុះមកពិនិត្យសកម្មភាពយកសំណាកឈាមជ្រូកមកធ្វើតេស្កវិភាគរកមេរោកជំងឺប៉េស្តជ្រូកអាហ្រិកឃុំមៀនស្រុកអូររាំងឪខេត្តត្បូងឃ្មុំ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
61 នាក់
សប្តាហ៍នេះ :
605 នាក់
ខែនេះ :
1674 នាក់
3 ខែនេះ :
2948 នាក់
សរុប :
2948 នាក់