ថ្មីៗនេះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់វិធានការទៅលើលោកឧត្តមសេនីយ៍ត្រី ខូង ទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រោយពេលប្រជាពលរដ្ឋលាតត្រដាងរឿងអាស្រូវរបស់លោក ខូង ទីន និងបក្ខពួកជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់លោក កើត ដារ៉ាស៊ី មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មិនទាន់ត្រូវបាននាយឧត្តមសេនីយ័ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការដូចលោក ខូង ទីន នៅឡើយទេ។ ប្រការនេះហើយទើបលោក កើត ដារ៉ាស៊ី នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនក្នុងការប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ដោយប្រើប្រាស់ឈ្មោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនទៀតផង។ថ្មីៗនេះប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាលោក កើត ដារ៉ាស៊ី មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ នៅតែប្រើអំណាចគាបយកលុយពីក្រុមហ៊ុននិងក្រុមឈ្មួញនាំចូលទំនិញតាមច្រកនេះស្រេចតែអំពើចិត្ត។ បើទោះបីឈ្មួញខ្លះនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្បាលរថយន្តឬបង់លុយលើតុក្រោមតុឲ្យលោក កើត ដារ៉ាស៊ី និងបក្ខពួកតាមការកំណត់នោះឡើយ ដើម្បីចៀសផុតពីការរំខាន។ ដោយសារលោក កើត ដារ៉ាស៊ី ប្រើអំណាចនិងតួនាទីរបស់ខ្លួនគាបយកលុយពីក្រុមហ៊ុននិងក្រុមឈ្មួញនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ កាន់តែច្រើនឡើងៗទើបរឿងអាស្រូវនិងអំពើពុករលួយរបស់លោក កើត ដារ៉ាស៊ី ត្រូវបានបើកកកាយជាបន្តបន្ទាប់មួយរយៈកន្លងទៅនេះ។ប្រភពពីមន្ត្រីនគរបាលក្នុងខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃ និងនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោក កើត ដារ៉ាស៊ី ឃុបឃិតឲ្យឈ្មួញនាំចេញទំនិញគេចពន្ធ ក៏ដូចជានាំចេញឈើនិងធ្យូងស្រេចតែអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថាលោក កើត ដារ៉ាស៊ី មានសិទ្ធិអំណាចធំជាងគេក្នុងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន ហើយឈ្មួញធំៗដែលល្បីល្បាញខាងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដូចជាមេឈ្មួញ តុប វីដា មេឈ្មួញ សឹង សំអុល និងឧកញ៉ា ជ័យ ជាដើមសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ មន្ត្រីនគរបាលក្នុងខេត្តក្រចេះ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក កើត ដារ៉ាស៊ី ជាបន្ទាន់ព្រោះសកម្មភាពទាំងនោះកំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រសួងមហាផ្ទៃ និងស្ថាប័ននគបាលជាតិទាំងមូលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបក្រុមហ៊ុន ដូវទី សាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ()
ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ពលៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ()
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស ()
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា