ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឧកញ៉ា ឈើ បានលេចមុខសារជាថ្មីទៀតហើយ
Thu,23 May 2019 (Time 08:46 AM)
ដោយ ៖ សាមគ្គីជាតិ (ចំនួនអ្នកអាន: 100នាក់)

ខេត្តមណ្ឌលគិរី៖ ​ នៅយប់ ថ្ងៃទី២១ឈាន ចូលទី២២ ខែឧសភាឆ្នាំ២០១៩ មានសកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ា សឹ្ហង សំអុល ដែលមានឈ្មោះបោះសំលេង ដែលពលរដ្ឋស្គាល់យ៉ាងច្បាស់ថាជាឧកញ៉ាដែលពូកែរខាងបំផ្លាញព្រៃឈើ
ដោយយកលេសក្រុមហ៊ុនមានច្បាប់។

ឧកញ៉ារូបនេះមានបានដោយសាររកឈើ បន្ទាប់ពីបាត់មុខមួយរយៈស្រាប់តែលេចមុខសារជាថ្មីដឹកជញ្ជូនឈើ​លើសមុនទៀតក្នុងមួយយប់24ឡានវេអង ប៉ុន្តែជាទំលាប់​របស់លោកឧកញ៉ា​សឹុង សំអុលទៅហើយក្នុងការគែនប្រជាពលរដ្ឋ​ឲ្យចូលទៅកាប់ឈើ​ក្នុងដែនអភិរក្ស​យកចូលមកក្នុងក្រុមហ៊ុនទាំងតែគេដឹងថាក្រុមហ៊ុនរបស់លោកអស់ឈើទៅហើយនោះ។

តាមប្រភពថ្មីៗនេះពីរប្រជាពលរដ្ឋបានឲ្យដឹងថា÷មាន​រថយន្តបាកុង​ ត្រាក់ទ័រ និងគោយន្ត​កន្ត្រៃ​យ៉ាងប្រសេកប្រសាចដូចស្រមោច​ពេញព្រៃ​សម្រុកចូលទៅកាប់ឈើ​ អូសទាញស្ទូចឈើ និងដឹកជញ្ជូនឈើ​ចេញពីតំបន់ព្រៃអភិរក្សជីវៈជម្រុះដែនជម្រកសត្វស្រែពក កែវសីមា ភ្នំព្រេច ក្នុងព្រៃយ៉ាងគគ្រឹកគគ្រេងដូចហែរ​កឋិន​ដោយគ្មា​នឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាប​ឡើយ។

ប្រភពបាន​ឲ្យដឹងថា​ក្នុងរយៈពេលប៉ុន្មានខែនេះ ​ឧកញ៉ា​សឹ្ហង សំអុល បានបាត់មុខមួយរយៈឥឡូវលេចមុខម្តងទៀតហើយ ចេញឈើលើសវគ្គមុនៗធ្វើឲ្យប្រជាពលរដ្ឋមានការឆ្ងល់ជាខ្លាំងថាតើ មន្ត្រីរដ្ឋបាលព្រៃឈើ ពួុកអភិរក្ស ពួកមន្រ្តីបរិស្ថាននិង មន្រ្តីពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី កំពុងតែសំងំឃុបឃិត បើកភ្លើងខៀងឲ្យឧកញ៉ាឈើរូបនេះឬ យ៉ាងណា?

ជាប់ពាក់ព័ន្ធនឹងករណីឧកញ៉ាឈើរូបនេះដែរគេសង្ស័យថា មានការឃុបឃិត គ្នាជាប្រព័ន្ធជាមួយមន្រ្តីក្នុងខេត្តមណ្ឌលគិរីទាំងពីក្រោមដល់លើ ទើបរាល់ពេលដែលឡានប្រភេទវ៉េអង(V1)ដឹកឈើចេញម្តងៗ ពេញហៀទ្រុងបើតាមទ្រុងឡាន(2,50ម~1,80ម~12,50ម=56.25ម៉ែត្រគូប)តែបែជាលោក សុង ឃាងប្រធានមន្ទីកសិកម្មខេត្តមណ្ឌលគិរី និង គង់ វីរៈ នាយផ្នែកស្រុកកោះញែកចេញច្បាប់(PC)តែជាង16ម៉ែត្រគូប មិនដែលឃើញអស់លោកជំនាញពាក់ព័ន្ធហាមឃាត់ម្តងណាសោះដូចនេះ។
សម្ដេចក្រឡាហោម ស ខេង ធ្លាប់បានព្រមាន លោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីម្ដងរួចមកហើយពីបញ្ហាកាប់បំផ្លាញព្រៃឈើនៅដែនអភិរក្សជម្រកសត្វព្រៃឈឺនៅក្នុងខេត្តមណ្ឌលគិរីនេះ ដែលគ្រាន់តែជាលេសច្រកក្រុមជ្រកក្រោមផ្លាកយីហោក្រុមហ៊ុនបែបនេះ។
ប្រភពពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនរបស់ ឧកញ៉ា ស្ហឹង សំអុលនេះថា! តើមានដីសម្បទានសេដ្ឋកិច្ចប៉ុន្មានម៉ឺនហិកតាបានជាកាប់ព្រៃឈើមិនចេះអស់បែបនេះ។
ចំណែកដីទាំងអស់នោះមិនបានយកមកដាំដំណាំកសិកម្មដែល រាជរដ្ឋាភិបាលបានកំណត់នោះឡើយផ្ទុយទៅវិញគឺ ឧកញ៉ា ស្ហឹង សំអុលសម្ងំកៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ព្រៃឈើនៅតំបន់អភិរក្សដែនជម្រក សត្វព្រៃប្រហែលជាមានការឃុបឃិតពីប្រធានដែនជម្រក។
ប្រជាពលរដ្ឋសំណូមពរ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន មេត្តាជួយចាត់វិធានការលើឧកញ៉ាឈឺដែលមានឈ្មោះនៅ ក្នុងបញ្ជីខ្មៅស្រាប់រូបនេះផង បើពុំដូច្នោះទេព្រៃឈើនៅតំបន់អភិរក្សវានឹងវិនាសមហន្តរាយទៅហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម​​​ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត​កំពង់ចាម​៖​ ​គ្រប់​គម្រោង​ក្នុង​ការ​អភិវឌ្ឍន៍​ទាំង​អស់​ គឺជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ធានាមិនអោយពលរដ្ឋរងគ្រោះដោយសារចាញ់ឧបាយកលរដ្ឋប្រហារភ័យព្រួយឡើយ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
335 នាក់
សប្តាហ៍នេះ :
1202 នាក់
ខែនេះ :
3548 នាក់
3 ខែនេះ :
10528 នាក់
សរុប :
16242 នាក់