ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន
Mo,09 Dezember 2019 (Time 08:42 )
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក ឧត្តមសេនីយ៍ទោ ជៀង ហុងជុន អគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច កងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកឧត្ដមសេនីយ៍ បានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ចាក់ជូនប្រតិភូអំពីស្ថានភាពមួយចំនួននៅកម្ពុជា ក្នុងនោះ នាយឧត្ដមសេនីយ៍ បានលើកឡើងពីតម្លៃនៃសន្តិភាព ដែលកើតមានឡើងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរហូតមកដល់បច្ចុប្បន្ននេះ កំពុងតែផ្តល់នូវភាពអនុគ្រោះដល់ការកសាង និងអភិវឌ្ឍន៍ និងហុចផ្លែផ្កាយ៉ាងពិតប្រាកដដល់ប្រយោជន៍ជូនដល់ពលរដ្ឋកម្ពុជានៅទូទាំងផ្ទៃប្រទេស។

ពាក់ព័ន្ធដល់ទំនាក់ទំនងមិត្តភាពជាមួយសាធារណរដ្ឋប្រជាមានិតចិន នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានរម្លឹកដល់ខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើនដើម្បីដឹកនាំប្រទេស និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រ និងផ្ដល់ជំនួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដែលជំនួយទាំងអស់នេះបានពង្រឹងនូវ តួនាទីនយោបាយ ក៏ដូចជាការរក្សានូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ លើមូលដ្ឋានជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ ប្រកបដោយលទ្ឋផលជាផ្លែផ្កាដែលទទួលបាននាពេលកន្លងមកនេះ នាយឧត្ដមសេនីយ៍ ថានឹងបន្តលើកកម្ពស់វិសាលភាពនៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ជៀង ហុងជុន បានថ្លែងអំណរគុណចំពោះនាយឧត្ដមសេនីយ៍ វង្ស ពិសេន ដែលបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅដល់ប្រតិភូ ដោយលោកឧត្ដមសេនីយ៍ បញ្ជាក់ថា កម្ពុជា និងចិន គឺជាប្រទេសជិតខាងល្អ ដែលចាំបាច់ត្រូវមានការជួយឧបត្ថម្ភគ្នា ការបង្កើនចំណងមិត្តភាពរឹងមាំ ដែលនោះហើយគឺជាដែកថែបពិតប្រាកដ។ លោកឧត្តមសេនីយ៍ទោ ជៀង ហុងជុន បានបន្តទៀតថា បច្ចុប្បន្ននេះចិនបាន មើលឃើញនូវទំនាក់ទំនងរវាងចិន និងកម្ពុជាគឺមានលក្ខណៈល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ហើយចិននឹងបន្តរក្សានូវចំណងនេះ តាមរយៈកិច្ចសហប្រតិបត្តិការទៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ក៏ដូចរវាងប្រជាជននិងប្រជាជនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញដឹកនាំវេទិកាសាធារណៈលើកទី៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មបានអនុញ្ញតអោយនាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិក្មនៅបរទេសក្រសួងកសិកម្មកូរ៉េចូលជួបសម្តែងការគួរសម ()

ព័ត៌មានគួរចាប់អារម្មណ៍

កងយោធពលខេមរភូមិន្ទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
39 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
1465 នាក់
ខែនេះ :
7137 នាក់
3 ខែនេះ :
18909 នាក់
សរុប :
33626 នាក់