ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ
So,08 Dezember 2019 (Time 12:13 )
ដោយ ៖ (ចំនួនអ្នកអាន: 166នាក់)

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រសួងចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣ និងពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អកនៅតាមដងទន្លេសាប ក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល និងសហការី ។
កម្មវិធីទី១៖
ពិនិត្យការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ÷
យោងតាមរសេចក្តីរាយការណ៍របស់លោកតំណាង ម្ចាស់កសិដ្ឋាន សុខ វី បានឲ្យដឹងថា គាត់បានចិញ្ចឹមត្រីឆ្តោ និងត្រីប្រា បានចំនួនជាងដប់ឆ្នាំហើយ ដែលក្នុងមួយឆ្នាំៗ អាចប្រមូលផលបានចំនួនជាង មួយពាន់តោន ហើយអាចទទួលបានប្រាក់ចំណូលប្រមាណជាង ដប់ម៉ឺនដុល្លារអាមេរិក។ សូមបញ្ជាក់ថា នៅក្នុងភូមិតាពៅមានកសិដ្ឋានចិញ្ចឹមត្រីប្រភេទធំនេះមានចំនួនបីកន្លែង និងមានការចិញ្ចឹមជាលក្ខណៈគ្រួសារមួយចំនួនទៀត ។
កម្មវិធីទី២៖
ពិនិត្យការប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៥ នៅភូមិតាពៅ ឃុំកោះចិន÷
យោយតាមសេចក្តីរាយការរបស់ម្ចាស់ដាយបានបញ្ជាក់ឲ្យដឹងថា ត្រីបានចាប់ផ្តើមចុះពីទន្លេសាប ចាប់ថ្ងៃទី ៩កើត ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ដែលទទួលបានផលជាមធ្យម ១០០ ទៅ៥០០ គក្រ ក្នុងមួយម៉ោង ហើយដោយឡែងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ នៅដាយលេខ១៥នេះ អាចទទួលផលត្រី បានចំនួនបីតោន ហើយសង្ឃឹមថាពេលរសៀលអាចកើនឡើងដល់ ៥ តោន នៅពេលលើកម្តងៗ ។

កម្មវិធីទី៣៖
ពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក និងផ្អក÷
តាមរយៈការចុះពិនិត្យផ្ទាល់ បានពិនិត្យឃើញថាមានប្រជាពលរដ្ឋជាច្រើនមកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តកំពង់ឆ្នាំងបានធ្វើដំណើរមកកាន់ ស្រុកពញាឮ ពីព្រលឹម ដើម្បីទិញត្រីធ្វើប្រហុក ដោយមួយគ្រួសារបានទិញត្រី ពី៣០ ទៅជាង ១០០ គក្រ តាមគ្រួសារតូច ធំ ហើយបន្ទាប់ពីបានកាត់ក្បាលត្រី និងលាងសម្អាតរួច ប្រជាពលរដ្ឋនឹងត្រឡប់ទៅផ្ទះវិញនៅពេលរសៀល ។ ដោយឡែកចំពោះតម្លៃត្រីវិញ គឺមានតម្លៃប្រមាណពី ២០០០ ទៅ ៦០០០ រៀល ក្នុងមួយគីឡូក្រាមអាស្រ័យទៅតាមប្រភេទ និងទំហំត្រី ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យតំណាងក្រុមហ៊ុនSupper Appចូលជួបសម្តែងការគួរសមនិងស្នើសុំយោបល់អំពីលក់ផលិតផលកសិកម្មតាមអនឡាញ(Online) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងកិច្ចសន្យានិងចរចាថ្លៃបន្តបន្ទាប់សម្រាប់គម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអញ្ជើញពិនិត្យការភ្ញាស់កង្កែបនៅភូមិក្របី ឃុំជង្រុក ស្រុកគងពិសី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកកូនត្រីអណ្តែង កូនកង្កែបនិងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន៥៣គ្រួសារ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្តតាកែវដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ជាលក្ខណះគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
283 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
2777 នាក់
ខែនេះ :
13797 នាក់
3 ខែនេះ :
31184 នាក់
សរុប :
91877 នាក់