ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត
Fr,06 Dezember 2019 (Time 09:25 )
ដោយ ៖ (ចំនួនអ្នកអាន: 105នាក់)

(កំពត)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវទៅកាន់គ្រប់ផ្នែកទាំងអស់ដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នាចុងឆ្នាំ២០១៩ខាងមុខ ក៏ដូចជាអាជីវករ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋផងដែរ ត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះប្រកបដោយភាពស្អាត និងបៃតង។

ការប្រកាសអំពាវនាវរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន យ៉ាងដូចនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបពិធីបុណ្យសមុទ្រ នៅសាលាខេត្តកំពត នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត និងមន្ត្រីរាជការជាច្រើននាក់ទៀត។

គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» រយៈពេលថ្ងៃ៣ថ្ង ចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ មានកម្មវិធីកម្សាន្តជាច្រើនដូចជា ការសម្ដែងសិល្បៈរបាំ ចម្រៀង មានការតាំងពិព័រណ៍ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាលើគោក និងលើទឹក ការប្រកួតក្បាច់គុនជាដើម។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះឯកឧត្ដម រដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួនដល់គ្រប់អនុគណៈកម្មការ ដែលចូលរួមរៀបចំពិធីបុណ្យសមុទ្រនេះ ឱ្យត្រូវចូលរួមគិតគូរលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ការរៀបចំព្រឹត្តិការណ៍កម្សាន្តនានា ការយកចិត្តទុកដាក់លើការថែរក្សាអនាម័យ បរិស្ថាន ក៏ដូចជាការទុកដាក់វេចខ្ចប់ និងប្រមូលសំរាមឱ្យបានទាន់ពេល កុំឱ្យមានហៀរធ្លាក់ចេញពីធុងសំរាម។

ក្រៅពីនោះ ត្រូវចុះអប់រំប្រជាពលរដ្ឋឱ្យត្រៀមទទួលភ្ញៀវទេសចរ ដែលមានទាំងការរៀបចំបន្ទប់ស្នាក់នៅ ការតុបតែងលម្អគេហដ្ឋាន ការទទួលបដិសណ្ឋារកិច្ច អនាម័យ និងសុវត្ថិភាពភ្ញៀវផងដែរ។

ឯកឧត្ដម រដ្ឋមន្ត្រី បានបន្តថា ចំពោះការសម្រួលដល់អាជីវករត្រូវរៀបចំស្ដង់ជូនពួកគាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសត្រូវណែនាំពួកគេឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំឱ្យមានក្រដាសធ្លាក់ក្រោមតុ ចំណីអាហារដែលលក់ជូនភ្ញៀវក៏ត្រូវមានអនាម័យ និងសុវត្ថិភាព។ លើសពីនេះ ត្រូវណែនាំឱ្យពួកគាត់ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ម្យ៉ាងទៀត នៅតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូនានា ក៏ត្រូវបង្កើនការទទួលបដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ សុវត្ថិភាពជូនភ្ញៀវទេសចរ ពិសេសសូមកុំដំឡើងថ្លៃសវាកម្មរបស់ខ្លួនហួសហេតុពេក និងត្រូវរក្សាគុណភាពសេវាកម្មឱ្យបានល្អជានិច្ច។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការជឿជាក់ថា «ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នាចុងឆ្នាំ២០១៩ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាមិនតិចជាង៥០ម៉ឺននាក់ឡើយ»៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញដឹកនាំវេទិកាសាធារណៈលើកទី៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្មបានអនុញ្ញតអោយនាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិក្មនៅបរទេសក្រសួងកសិកម្មកូរ៉េចូលជួបសម្តែងការគួរសម ()

ព័ត៌មានគួរចាប់អារម្មណ៍

កងយោធពលខេមរភូមិន្ទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
1458 នាក់
ខែនេះ :
7130 នាក់
3 ខែនេះ :
18902 នាក់
សរុប :
33619 នាក់