ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ Infrastructure and Regional Integration Technical Working Group (IRITWG)
So,01 Dezember 2019 (Time 03:04 )
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

---
ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់((IRITWG)) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង សា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្ដាប់ការធ្វើបទបង្ហាញពីស្ថាប័នពាក់ព័ន្ធ ស្ដីពីផែនការមេរបស់ខ្លួនក្រោមប្រធានបទ៖ ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាបង្កើតឱ្យមានវេទិកាសំណួរចម្លើយ ដើម្បីដោះដូរគំនិតយោបល់សំដៅឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មក្នុងតំបន់ប្រព្រឹត្តទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ព្រមទាំងមានគម្រោងសាងសង់ផ្លូវ ស្ពាន ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅប៉ោយប៉ែត និងការតភ្ជាប់ជាមួយប្រទេសជិតខាងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារកម្មត្រូវបានអភិវឌ្ឍផងដែរ។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបង្ហាញពីការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ជាដើម ដើម្បីផ្ដល់សេវាសាធារណៈឱ្យកាន់តែលឿន និងពង្រីកការចូលរួមថែរក្សាផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ក្រោយពីការស្ដាប់ សួរដេញដោល និងផ្ដល់មតិយោបល់យ៉ាងផុលផុស ពីសមាជិកអង្គប្រជុំ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងការជួយជ្រោមជ្រែងផ្ដល់ ជារបាយការណ៍សិក្សា ក៏ដូចជាផែនការមេ សំដៅឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បានគ្រប់ច្រកល្ហក និងគណនេយ្យភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1498 នាក់
ខែនេះ :
6913 នាក់
3 ខែនេះ :
14144 នាក់
សរុប :
21953 នាក់