ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
នៅស្នាក់ការបក្សស្រុកតំបែរបានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១(២ធ្នូ១៩៧៨-២ធ្នូ២០១៩)ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន
So,01 Dezember 2019 (Time 02:54 )
ដោយ ៖ (ចំនួនអ្នកអាន: 126នាក់)

នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការបក្សស្រុកតំបែរ បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនខ្មែរឥស្លាម យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួន ២ ០៥៤នាក់ ដែលអញ្ជើញមកពីឃុំទាំង ៧ នៃស្រុកតំបែរ។

ស្ថិតក្នុងឱកាសដែលពលរដ្ឋកំពុងចូលរួមអបអរសាទរពិធីរំលឹកខួបនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្តេចមហាពញាចក្រីហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ មកជូនបងប្អូនដែលនៅទីនេះ និងនៅទូទាំងស្រុកតំបែរ និងបានផ្ញើសារជូនពរសព្ទសាធុការចូរមានដល់ជនរួមជាតិខ្មែរនៅទូទាំងប្រទេស និងដោយឡែកបងប្អូននៅស្រុកតំបែរក្នុងឱកាសចូលឆ្នាំសាកល២០២០ ខាងមុខ និងសូមទទួលយកនូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានជម្រាបជូនអង្គមីទ្ទីញថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ នៅតំបន់រំដោះក្នុងភូមិជើងឃ្លូ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់បដិសន្ធិឡើងក្នុងស្ថានភាពមួយយ៉ាងលំបាកវេទនា ហើយបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាវិញ។ មូលហេតុសំខាន់ៗដែលឈានទៅ ដល់បង្កើតរណសិរ្សនេះឡើង គឺដោយសារខណ:នោះប្រទេសជាតិយើងទាំងមូលបានធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលប្រកាន់មនោគមវិទ្យាដឹកនាំប្រទេសបែបផ្តាច់ការ ខ្មៅងងឹត សម្លាប់រង្គាល ព្រៃផ្សៃយង់ឃ្នង និរាសព្រាត់ប្រាស់គ្រួសារ រងទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា បង្អត់អាហារ រស់នៅដូចសត្វធាតុ ធ្វើការហួសកំលាំង គ្មានមន្ទីរពេទ្យ សាលារៀន សាសនា និងទីផ្សារ។ មើលឃើញច្បាស់ពីគ្រោះមហន្តរាយនេះ បានធ្វើឲ្យវីរៈយុទ្ធជន យុទ្ធនារី និងកម្មាភិបាលអ្នកស្នេហាជាតិ បានធ្វើពលីកម្មអាយុជីវិត រួបរួមសាមគ្គីគ្នាជាធ្លុងមួយបង្កើតបានជាកំលាំងដ៏ខ្លាំងក្លាមហិមារនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីតស៊ូប្រយុទ្ធវាយរំដោះប្រទេសជាតិ និងប្រជាជនពីរបបពេជឃាតប៉ុល ពត រហូតទទួលបានជ័យជំនះជាប្រវត្តិសាស្រ្តដែលកូនខ្មែរបានចងចាំទុកមិនអាចបំភ្លេចបានគឺថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយពិតណាស់មានថ្ងៃ ២ធ្នូ ទើបមានថ្ងៃ ៧មករា ហើយមានថ្ងៃ ៧មករា ទើបយើងមានសុខសន្តិភាព បង្រួបបង្រួម ផ្សះផ្សាជាតិ ស្ថិរភាព និងការអភិវឌ្ឍន៍នាបច្ចុប្បន្ននេះ។

ឯកឧត្តមប្រធានក្រុមការងារបញ្ជាក់បន្ថែមថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មានអាយុ ៤១ឆ្នាំហើយ ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ កែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់តាំងពីប្រទេសខ្ទេចខ្ទាំ អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញស្ទើរគ្មានសល់ដោយសារសង្គ្រាមស៊ីវិលរាំរ៉ៃ ក្រីក្រ អសន្តិសុខស្បៀង អសន្តិសុខសង្គម មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចថេរ ៧% ជាប្រទេសផលិតដើម្បីធ្វើការ នាំចេញ។ ជាក់ស្តែងឆ្នាំ១៩៩៣ ពលរដ្ឋមានចំណូលត្រឹមតែ ២៥៤ដុល្លារ/ម្នាក់ តែ ២០១៩ ចំណូលនេះកើនដល់ ១ ៦៧៩ដុល្លារ/ម្នាក់ អត្រានៃភាពក្រីក្របានធ្លាក់ចុះមកនៅត្រឹមក្រោម ១០% ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គាំទ្រសំខាន់ៗ មានស្ពាន ផ្លូវថ្នល់ កំពង់ផែរ ព្រលានយន្តហោះ វារីអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បានកើតឡើង និងរីកដុះដាលទូទាំងផ្ទៃប្រទេស ហើយបាននិងកំពុងបម្រើឲ្យសេចក្តីត្រូវរបស់សាធារណ:ជនយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។ ក្រៅពីនេះ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈក្នុងការអនុវត្តន៍គោលនយោបាយធ្វើកំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅដោយបន្តយកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក និងអភិក្រមទាំង ៥ របស់សម្តេចគឺ "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់"។ បន្តពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម។ បន្តកែលម្អប្រព័ន្ធឡូជីស្ទីក លើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ លើកស្ទួយការប្រកួតប្រជែងសហគ្រាសធុនតូច និងមធ្យម លើស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ ការគ្រប់គ្រង នគរូបនីកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការធានាចីរភាពបរិស្ថាន។ បន្តកាត់បន្ថយថ្លៃ និងការធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តទាំងអស់នេះគឺរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ យកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព និងនិរន្តរភាព និងឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

ដើម្បីធ្វើឲ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួនបួនគឺ៖ ទី១- ធានាឲ្យមានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ឲ្យមានភាពទូលំទូលាយ និងមានភាពប្រគួតប្រជែង។ ថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ផលិតផលសរុបនៅឆ្នាំ២០២០ មានការកើនឡើងដល់ ២៩ ៣៦២ លានដុល្លារ (ផសស មនុស្សម្នាក់អាចកើនឡើង ១ ៨១៦ដុល្លារ)។ ទី២- បង្កើតការ ងារឲ្យកាន់តែច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនជាពិសេសសម្រាប់យុវជន។ ទី៣- ធ្វើឲ្យសម្រេចបានតាមគោលដៅកាត់បន្ថយភាពក្រីក្រឲ្យស្ថិតក្នុងអត្រាទាបក្រោម១០% និងទី៤- បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពសេវាសាធារណៈ សំដៅបម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើង មាន ប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាសត្យានុម័ត មហិច្ឆិតាទាំងអស់នេះអាចសម្រេចទៅបាន ដ៏រាបណាយើងទាំងអស់គ្នាដែលស្ថិតក្រោមដំបូលសុខសន្តិភាពនេះ ត្រូវខិតខំថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន និងជាពិសេសត្រូវរួមសាមគ្គីគ្នាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ជាពិសេសទប់ស្កាត់ឲ្យខាងតែបាន និងមានប្រសិទ្ធភាពចំពោះការព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ពួកឧទាម។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
185 នាក់
ម្សិលមិញ :
248 នាក់
សប្តាហ៍នេះ :
1895 នាក់
ខែនេះ :
9653 នាក់
3 ខែនេះ :
24043 នាក់
សរុប :
66497 នាក់