ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើដោយសហការីបានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករ
So,01 Dezember 2019 (Time 09:07 )
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

នៅរសៀលថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម។ កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ដែលគម្រោងទាំងពីរនេះអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងបំណងសំខាន់គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។

សមាជិកបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប ពោតបារាំង និងឱឡឹក។ល។ ពួកគាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារទទួលបានបច្ចេកទេសដាំដុះថ្មីៗ ល្អ ងាយស្រួលក្នុងការគ្រប់គ្រងស្មៅ សត្វល្អិត ប្រើប្រព័ន្ធដំណក់ទឹក កាត់ បន្ថយកំលាំងពលកម្ម ចំណេញពេល បានទិន្នផលខ្ពស់ ធានាបានគុណភាព សុវត្ថិភាពស្របតាមអ្វីដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន។ កត្តាទាំងអស់នេះ បានជួយឲ្យពួកគាត់មានមុខរបរច្បាស់លាស់ និរន្តរភាពនៃចំណូលគ្រួសារ ហើយតាមរយ:ការពង្រីកផលិតភាពផលិតកកម្មនេះ គ្រួសារភាគច្រើនទទួលបានចំណូល ៥០០០ដុល្លារ/ឆ្នាំ និងមួយចំនួនទៀតបាន ២-៣ពាន់ដុល្លារ/ឆ្នាំ រួចទៅហើយនាពេលបច្ចុប្បន្ន។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃក្រុមបណ្តុំបន្លែ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ ហើយនេះគឺការទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗមកអនុវត្ត ផលដំណាំ និងប្រាក់ ចំណូលកើនឡើង ជីវភាពធូរធារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជ រដ្ឋា ភិបាល ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។ លោកបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋ កិច្ចក្នុងគ្រួសារ។ ដូច្នេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារនេះធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើក កម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1516 នាក់
ខែនេះ :
6931 នាក់
3 ខែនេះ :
14162 នាក់
សរុប :
21971 នាក់