ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១(២ធ្នូ១៩៧៨-២ធ្នូ២០១៩)ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន
Sa,30 November 2019 (Time 02:53 )
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តនគរបាជ័យក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវដែលជាប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចំនួន ២ ៥០០នាក់ ដែលអញ្ជើញមកពីឃុំទាំង១៥ នៃស្រុកកំពង់សៀម។

ស្ថិតិក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមប្រធានបានថ្លែងសារទៅកាន់អង្គមីទ្ទីញដោយជាបឋមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្តេចមហាពញាចក្រីហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលតែងតែងគិតគូរពីសេចក្តីសុខទុក្ខ និងបញ្ហាជីវភាពររបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ និងសូមជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានរំលឹកជម្រាបជូនអង្គមីទ្ទីញដោយសង្ខេបពីការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្ងៃ២ ធ្នូ នេះឡើងគឺក្នុងគោលបំណងរំលឹកឡើងវិញថ្ងៃចាប់បដិសន្ធិកម្លាំងស្នេហាជាតិដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញពីប្រល័យពូជ សាសន៍ប៉ុល ពត និងធ្វើការរំលឹងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលីកម្មយ៉ាងធំធេងដើម្បីស្ថិរភាពសង្គម និងការអភិវឌ្ឍន៍។ ដោយ សារមានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ នេះហើយទើបមានជ័យជំនះ ៧មករា ហើយក៏មានអ្វីៗគ្រប់បែបយ៉ាងនាបច្ចុប្បន្ននេះ។ ៤១ ឆ្នាំកន្លងផុតទៅ យើងមិនអាចបំភ្លេចបាននូវអតីត កាលដ៏ខ្មៅងងឹត ពោរពេញដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ អសន្តិសុខសង្គម អសន្តិសុខស្បៀង សម្លាប់រង្គាល អត់អាហារ ធ្វើការហួសកំលាំងក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក្រោមរបបប្រល័យពូជសាសន៍ប៊ុល ពត។

ឃើញច្បាស់ពីគ្រោះមហន្តរាយរបស់ប្រទេសជាតិ និងប្រជាជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាឈរលើឆន្ទ: មន:សិការស្នេហាជាតិ បង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍មាតុភូមិដ៏ល្អផូរផង់នេះ បានខិតខំដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង និងស្រប តាមដំណើរការវិវត្តន៍សេដ្ឋកិច្ច និងនយោបាលរបស់កម្ពុជា រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នក្នុភូមិជើងឃ្លូ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្តូរឈ្មោះជារណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានាពេលបច្ចុប្បន្ននេះ។ ៤១ឆ្នាំ ជាតិ និងប្រជាជនបានងើបដើរចេញទាំងទុក្ខវេទនា និងរបួសស្នាមលើគ្រប់វិស័យ ជាបន្តបន្ទាប់រដ្ឋាភិបាលបានដឹកនាំប្រទេសជាតិមកកាន់សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ហើយនេះគឺដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន។ ជាសក្ខីភាព ថ្មីៗនេះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងពលរដ្ឋនៅទូទាំងប្រទេសបានប្រារព្ធទទួលទានអំបុកសាមគ្គីជាតិ "អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ" នេះសរឲ្យឃើញថាប្រជាពលរដ្ឋនៅទូទាំងប្រទេសបានបង្ហាញនូវសាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសកម្មក្នុងការការពារជាតិ ថែរក្សាសុខសន្តិភាព ស្ថិរភាពជូនសង្គមជាតិ ជា ពិសេសទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពចំពោះការព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ពួកឧទាម។

ឯកឧត្តមប្រធានក្រុមការងារបញ្ជាក់បន្ថែមថា រណសិរ្យ ២ធ្នូ មិនគ្រាន់តែបានរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីរបស់ខ្មៅងងឹតប៉ុល ពត ឲ្យរស់រានមានជីវិតឡើងវិញតែប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ/គណបក្សប្រជាជន និងរាជរដ្ឋាភិបាលបានស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ កែប្រែមុខ មាត់ថ្មីជាបន្តបន្ទាប់ ជាក់ស្តែងក្នុងឆ្នាំ១៩៩៣ ពលរដ្ឋមានចំណូលត្រឹមតែ ២៥៤ដុល្លារ/ម្នាក់ តែ
២០១៩ ចំណូលនេះកើនដល់ ១ ៦៧៩ដុល្លារ/ម្នាក់។ ជាងនេះទៅទៀត រដ្ឋាភិបាលបានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រមកត្រឹមក្រោម ១០% នាឆ្នាំកន្លងទៅ បានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ក្នុងការអនុវត្តន៍រាល់គោលនយោបាយធ្វើកំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅដោយបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។ បន្តពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម។ បន្តកែលម្អប្រព័ន្ធឡូជីស្ទីក លើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងរៀបចំ ខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ ពង្រឹង និងលើកស្ទួយការប្រកួតប្រជែងសហគ្រាសធុនតូច និងមធ្យម លើស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ ការគ្រប់គ្រង នគរូបនីកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការធានាចីរភាពបរិស្ថាន ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ បន្តកាត់បន្ថយថ្លៃ និងការធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីសម្រាប់វិស័យផលិតកម្ម និងអាជីវកម្ម។ល។ សមិទ្ធផលទាំងអស់នេះគឺរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ខិតខំយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយឈរលើគោលការណ៍បង្រួបបង្រួមជាតិ សាមគ្គីជាតិ រក្សាស្ថិរភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។

សម្រាប់អនាគត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗចំនួនបួនគឺ៖ ទី១- ធានាឲ្យមានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាព តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ឲ្យមានភាពទូលំទូលាយ និងមានភាពប្រគួតប្រជែង។ ថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ផលិតផលសរុបនៅឆ្នាំ២០២០ មានការកើនឡើងដល់ ២៩ ៣៦២ លានដុល្លារ (ផសស មនុស្សម្នាក់អាចកើនឡើង ១ ៨១៦ដុល្លារ)។ ទី២- បង្កើតការងារឲ្យកាន់តែច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនជាពិសេសសម្រាប់យុវជន។ ទី៣ - ធ្វើឲ្យសម្រេចបានតាមគោលដៅកាត់បន្ថយភាពក្រីក្រឲ្យស្ថិតក្នុងអត្រាទាបក្រោម១០% និងទី៤- បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឲ្យបានកាន់តែប្រសើរឡើងក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងអំណោយផលខាងបរិស្ថានសម្រាប់វិនិយោគ។ សមិទ្ធផលដ៏មហិមារទាំងអស់នេះ អាចសម្រេចទៅបាន ដ៏រាបណាពលរដ្ឋយើងទាំងអស់គ្នាដែលស្ថិតក្រោមដំបូលសុខសន្តិភាពនេះ ត្រូវខិតខំថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផលដែលរាជរដ្ឋា ភិបាលសម្រេចបាន និងជាពិសេសត្រូវរួមសាមគ្គីគ្នាការពារសុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍន៍ ដោយត្រូវចូលរួមគាំទ្រឥតងាករេ និងទទួលខុសត្រូវខ្ពស់ជាមួយព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រណសិរ្យ ដែលជាអ្នកតំណាងដ៏ឧដុង្គឧត្តមរបស់ប្រជាជន និងជាក្បាលម៉ាស៊ីនដឹកនាំរបស់ជាតិយើងទាំងពេលបច្ចុប្បន្ន និងអនាគត។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1521 នាក់
ខែនេះ :
6936 នាក់
3 ខែនេះ :
14167 នាក់
សរុប :
21976 នាក់