ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្ដមបណ្ឌិត ថោង ខុន ដឹកនាំប្រតិភូចូលរួមបង្ហូតទង់ជាតិ បង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីស៊ីហ្គេម នៅហ្វីលីពីន
Sa,30 November 2019 (Time 02:17 )
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

(ម៉ានីល)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងកីឡាករ-កីឡាការិនីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកកម្ពុជា ជាមួយបណ្ដាប្រទេសអាស៊ាន ១០ទៀត ដើម្បីបង្ហាញពីការទៅដល់ និងការត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។

ការចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិនេះ បានធ្វើឡើងនៅភូមិកីឡា នាទីក្រុង New Clark បន្ទាប់ពីឯកឧត្ដមរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូ និងអត្តពលិក ៩ប្រភេទកីឡា ធ្វើដំណើរទៅដល់ហ្វីលីពីន ដោយសុវត្ថិភាព កាលពីម៉ោង ៤ទាបភ្លឺ កាលពីព្រឹកមិញ ។ កម្មវិធីនេះ ត្រូវបានកំណត់រៀបចំជារៀងរាល់ឆ្នាំ រាល់មុនពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ១ថ្ងៃ ជាក់ស្ដែងបន្ទាប់ពីរៀបចំពិធីខាងលើ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាស្អែក ហ្វីលីពីននឹងប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ជាផ្លូវការតែម្ដង ។

តាមការបញ្ជាក់របស់ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បានឲ្យដឹងថា បន្ទាប់ពីចូលរួមកម្មវិធីខាងលើ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាស្អែក ឯកឧត្ដមបណ្ឌិត ថោង ខុន និងឯកឧត្ដម ស សុខា នឹងធ្វើការជួបសំណេះសំណាល ក៏ដូចជាផ្ដល់អនុសាសន៍លើកទឹកចិត្តលើកដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានទៅដល់ប្រទេសហ្វីលីពីន មុនថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ត្រូវចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ផ្លូវការ នៅល្ងាចថ្ងៃដដែល ។

សូមរំឭកថា បេសកកម្មស៊ីហ្គេមឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជានឹងបញ្ជូនកីឡាសរុប ៣១ប្រភេទទៅចូលរួម ខណៈបច្ចុប្បន្នមានកីឡា ១២ប្រភេទហើយ ដែលបានទៅដល់ហ្វីលីពីន ហើយប្រភេទកីឡានៅសល់ នឹងបន្ដចេញដំណើរជាបន្ដបន្ទាប់ ស្របពេលការប្រកួតនឹងចាប់ផ្ដើមផ្លូវការពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ។ ប៉ុន្ដែគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ កម្ពុជាមានកីឡា ២ប្រភេទហើយ ដែលបានធ្វើការប្រកួត រួមមានក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា និងក្រុមបាល់ទះឆ្នេរខ្សាច់ ដែលត្រូវធ្វើការប្រកួតល្ងាចនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1524 នាក់
ខែនេះ :
6939 នាក់
3 ខែនេះ :
14170 នាក់
សរុប :
21979 នាក់