ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន
Sa,30 November 2019 (Time 07:44 )
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីការបង្កើតកិច្ចសហ ប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ ការគ្រប់គ្រងគុណភាពកសិផល ការកែច្នៃ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ល។

នាឱកាសនេះលោកជំទាវ Wang បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍រីក ចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី។ លោកជំទាវបានបញ្ជាក់បន្ថែមថា នេះពិតជាបានមកដោយសារចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយលោកជំទាវក៏បានសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក។ នៅខណ:នេះដែរ លោកជំទាវបានជម្រាបពីគោលបំណងរបស់គណ:ប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីធ្វើការសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម ការស្រាវជ្រាវ ការកែច្នៃ និងគ្រប់គ្រងគុណភាពកសិផល និងផលិតផលកសិកម្មទាំងនៅជាវត្ថុធាតុដើម និងកែច្នៃរួម។ ទាំងអស់នេះគឺដើម្បីពិនិត្យពិចារណាបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មចិនក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្មនាពេលអនាគតដ៏ខ្លី។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនគណ:ប្រតិភូបានឃើញផងដែរនូវសមិទ្ធផល សំខាន់ៗជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ គ្រប់ជ្រុងជ្រោយ និងជាពិសេសនោះគឺចំណងសាមគ្គីភាព មិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងរយ:ពេលកន្លងមក រហូតមកទល់បច្ចុប្បន្ន ហើយនេះគឺជាគោល នយោបាយ "ខ្សែក្រវាត់ និងផ្លូវ" របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រាជបណ្ឌិតសភានាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រចំពោះឆន្ទៈបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការបណ្តុះ បណ្តាលធនធានមនុស្សគ្រប់កម្រិត រួមទាំងវគ្គបណ្តុះបណ្តាលសម្រាប់រយ:ពេលខ្លី វែង និងការផ្លាស់ប្តូរសាស្រ្តាចារ្យ និងនិស្សិតដើម្បីសិក្សាស្រាវជ្រាវ រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងបំពេញបន្ថែមនូវរាល់ចំណេះដឹង ធ្វើយ៉ាងណាអភិវឌ្ឍវិស័កសិកម្មកម្ពុជាឲ្យមានការរីកចម្រើនថែមទៀត ស្របតាមអ្វីដែលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ក្នុងការអនុវត្តទំនើបកម្មកសិកម្មតាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្មដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យរាជបណ្ឌិតសភាពិចារណាផ្តល់អាហារូប ករណ៍សម្រាប់រយ:ពេលខ្លី ឬវែងគ្រប់កម្រិត ឬជាលក្ខណបណ្តុះបណ្តាលរយ:ពេលខ្លី ឬវែងសម្រាប់និស្សិតកម្ពុជាឲ្យបានទៅបន្តការសិក្សានៅសាធារណរដ្ឋប្រមានិតចិនក្នុងវិស័យកសិកម្មឲ្យបានកាន់តែច្រើននាពេលអនាគត។ ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យរាជបណ្ឌិតសភាពរៀបចំឯកសារអនុស្សរណនៃការយោគយល់គ្នា (MOU) ឲ្យបានឆាប់ដើម្បីដាក់ជូនក្រុមការងាររបស់ភាគីទាំងពីរពិនិត្យ និងចុះហត្ថលេខាប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ខាងមុខ។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1513 នាក់
ខែនេះ :
6928 នាក់
3 ខែនេះ :
14159 នាក់
សរុប :
21968 នាក់