កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្រោមអធិបតីភាពឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថាអាស្រ័យដោយភូមិសាស្ត្រ និងលក្ខណៈពិសេសរបស់ខេត្តស្ទើរតែជារៀងរាល់ឆ្នាំគ្រោះទឹកជំនន់ និងគ្រោះរាំងស្ញួតបានគម្រាមកំហែងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ ២០១៨ កន្លងទៅត្រូវជួបប្រទះគ្រោះទឹកជំនន់ចំនួន ០៣ លើក ធ្វើឱ្យខូចខាតផលដំណាំចំនួន ៤.៦០០ ហ.ត និងគ្រោះរាំងស្ងួតចំនួន ០១ លើក នៅក្នុងស្រុកសំរោងទងចំនួន ០៥ ឃុំ និងស្រុកគងពិសីចំនួន ០១ ឃុំ ដែលធ្វើឱ្យប៉ះពាល់ដល់សំណាប សន្ទូង និងផលដំណាំផ្សេងៗរបស់ប្រជាកសិករហើយបានជះឥទ្ធិពល ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជារាស្រ្តយើងថែមទៀតផង។ ឯកឧត្តមបានបន្តទៀតថាដោយឡែកក្នុងឆ្នាំ២០១៩ នេះគិតមកដល់បច្ចុប្បន្នកម្រិតទឹកភ្លៀងជាមធ្យមទូទាំងខេត្តមានកម្ពស់១០១០.៣ មម បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១៨ ទាបជាងចំនួន ២៨៩.៩ មម ស្រុកដែលទទួលទឹកភ្លៀងតិចជាងគេមានស្រុកគងពិសី ឯក្រុង ស្រុកចំនួន ០៧ ទៀត បានទទួលទឹកភ្លៀងជាមធ្យម ។ ឆ្នាំនេះការងារបង្កបង្កើនផលស្រូវរដូវវស្សាត្រូវជួបការលំបាក និងយឺតយ៉ាវបន្តិចមែន ប៉ុន្តែយើងនូវតែអនុវត្តបានចំនួន ១១៤.៩៩៤ ហ.ត ស្មើនឹង១០១.២៣% នៃផែនការ ១១៣.៦០០ ហ.ត លើសផែនការចំនួន ១.២៣% ។ ហើយសម្រាប់ការងារប្រមូលផលស្រូវស្រាល និងស្រូវកណ្តាល យើងទើបតែនឹងអនុវត្តបានចំនួន ១១.០៩១ ហ.ត ស្មើនឹង ៩.៦៤% តែប៉ុណ្ណោះ ។ ហើយសង្ឃឹមថានូវប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងខិតខំធ្វើឱ្យសម្រេចបានទៅតាមផែនការ ។ កន្លងមកយើងតែងជួបបញ្ហាប្រឈមទឹកជំនន់ និងគ្រោះរាំងស្ងួតជារឿយៗដែលទឹកជំនន់ទឹកភ្លៀងតែងតែកើតមាននូវពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា នៅតាមតំបន់ក្បែរៗស្ទឹងមានរយះពេលខ្លីមិនបង្កការខូចខាតធ្ងន់ធ្ងរដល់ដំណាំកសិកម្មឡើយ ។ ហើយគ្រោះរាំងស្ងួតតែងតែជួបប្រទះជារៀងរាល់ឆ្នាំ(កូនរដូវប្រាំងតែងកើតមានចន្លោះពីពាក់កណ្តាលខែកក្កដា ដល់ពាកកណ្តាលខែកញ្ញា) មានស្រុកបីគឺ ស្រុកគងពិសី ស្រុកសំរោងទង ស្រុកភ្នំស្រួច សម្រាប់ឆ្នាំ២០១៩នេះ បរិមាណទឹកភ្លៀងបានតែប្រមាណ ៩០០ មម បង្កឲ្យមានផលប៉ះពាល់ដល់ស្រូវប្រមាណពី ៧-៨ %។ទន្ទឹមនឹងនេះដែរស្ថិតក្នុងស្ថានភាពការលំបាក់នេះដោយមានជួយឧបត្ថម្ភជ្រោមជ្រែងពីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានខិតខំប្រឹងប្រែងប៊ូមទឹកជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សាឆ្នាំ ២០១៩ នេះនៅទូទាំង ០៨ ក្រុង ស្រុក ដែលជួបប្រទះគ្រោះរាំងស្ងួតសរុបបានចំនួន ៣.៤១៦ ហ.ត។ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម មានលើកឡើងថា យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថាក្នុងឆ្នាំ ២០១៩នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ(El Nino)ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងពិសេសជំនន់ មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ បើទោះបី ជាចាប់ពីខែកក្កដា ឆ្នាំ ២០១៩បាតុភូត អែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹក នាពេកកន្លង មកបានរក្សាទឹកទុកស្ទើរតែ១០០ភាគរយក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តីបញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា និងស្រូវរដូវប្រាំ) ២០១៩ -២០២០ និង ការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មីបន្ត ។សូមបញ្ជាក់ផងដែរថាយោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៖១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែ១ដង ប៉ុណ្ណោះដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាង ដែលបានរក្សាទុកនិងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រែូវ ។២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរូបចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ ។
ព័ត៌មានគួរចាប់អារម្មណ៍
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()
សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()
រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()
វីដែអូ
ចំនួនអ្នកទស្សនា