ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានអនុញ្ញាតអោយឯកឧត្តម ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសទ្បាវនិងបច្ចុប្បន្នជាប្រធានក្រុមប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្រមខ័ណ្ឌMRC ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ
Mi,27 November 2019 (Time 09:45 )
ដោយ ៖ (ចំនួនអ្នកអាន: 139នាក់)

នៅរសៀល ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នារាជធានីភ្នំពេញ, ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) សម្រាប់ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យឯកឧត្តម Jean Bernard Carrasco ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំប្រទេសឡាវ និងបច្ចុប្បន្នជាប្រធានក្រុមប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC ចូលជួបសំដែងការគួសម និងពិភាក្សាការងារ។

នៅក្នុងជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម Jean Bernard Carrasco ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមប្រឹក្សា ឆ្នាំ២០១៩ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអរគុណក្នុងនាម MRC ដល់អូស្រ្តាលី ដែលជាដៃគូអភិវឌ្ឍន៍មួយដែលបានរួមចំណែកជួយគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ការងាររបស់ MRC ជារួម និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអរគុណ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ជូនដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានរួមចំណែកជួយដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើវិស័យធនធានទឹក រហូតមកដល់ពេលនេះ។

ឯកឧត្តម Jean Bernard Carrasco បានគោរពថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩ ដែលបានអនុញ្ញាតឲ្យរូបឯកឧត្តម និងសហការីបានចូលជួបសំដែងការគួរសមក្នុង ឱកាសមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ ។ ឯកឧត្តម បានជម្រាបអំពីជំនួយអូស្រ្តាលីដែលបានជួយដល់ការងាររបស់ MRC លើការគ្រប់គ្រងធនធានទឹកឆ្លងដែន រហូតមកដល់ពេលនេះ។

ក្នុងកិច្ចជំនួប ភាគីទាំងពីរ បានពិភាក្សាដោយផ្តោតលើវឌ្ឍនភាពការងារ, បញ្ហាប្រឈម តម្រូវការ និងអាទិភាព របស់ MRC ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាង MRC និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ។

ឯកឧត្តមឯកអគ្គរដ្ឋទូត តាងនាមដៃគូអភិវឌ្ឍន៍ បានបង្ហាញនូវការប្តេជ្ញាចិត្តបន្តជួយដល់ការងារ MRC ឲ្យមានការវិវត្តរីកចម្រើនជាបន្ថែមទៀត និងថាដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី, អូស្រ្តាលី នឹងនៅតែរួមចំណែកជួយសម្រាប់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើវិស័យធនធានទឹក ជាបន្តទៀត។

ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលនៅតែបន្តជួយដល់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ MRC ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការបន្តជួយដល់ការអភិវឌ្ឍកម្ពុជា ផងដែរ។

សូមជម្រាបថា គិតរហូតមកដល់ពេលនេះ, អូស្ត្រាលី បានជួយ MRC ក្នុងរង្វង់ទឹកប្រាក់ ប្រមាណ២៧ លានដុល្លារ លើការងារ៖ ការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន, ការគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ, ការរៀបចំផែនការអភិវឌ្ឍន៍អាង, ការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ និងផ្នែកមូលដ្ឋានទិន្នន័យជាដើម។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
185 នាក់
ម្សិលមិញ :
248 នាក់
សប្តាហ៍នេះ :
1895 នាក់
ខែនេះ :
9653 នាក់
3 ខែនេះ :
24043 នាក់
សរុប :
66498 នាក់