នៅរសៀលថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តតាកែវ ខេត្តកំពត និងខេត្តកែប និងឯកឧត្តមបុឹល កុសល អភិបាលរងខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក។ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ បានពន្យល់ពីបាតុភូត “អែលនីណូ” (EI Nino) និងអំពីការចុះស្រកនៃទឹកទន្លេមេគង្គ និងទន្លេបាសាក់ ហេីយក៏បានណែនាំក្នុងការប្រើប្រាស់ទឹកដោយមានការសន្សំសំចៃ និងទទួលខុសត្រូវខ្ពស់បំផុត ជាងនេះទៅទៀតគឺរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសត្វពាហន:ថែមទៀត។ ចំពោះការធ្វេីស្រែប្រាំង គឺធ្វើបានតែមួយដងគត់ បេីទោះបីជាអាងនោះនៅសល់ទឹក ឬនៅជិតប្រភពទឹកក៏ដោយ មិនអនុញ្ញាតឲ្យធ្វើស្រែប្រាំងលើកទី២ឡើយ។-វត្តមានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំមានចំនួន ១៣០រូប រួមមាន ៖-មន្ទីរ-អង្គភាពដែលមានការពាក់ព័ន្ធចំនួន ៥៦រូប-ក្រុង-ស្រុក ចំនួន ០៧រូប-ឃុំ-សង្កាត់ ចំនួន ៤៤រូប-សហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ២៣រូប
ព័ត៌មានគួរចាប់អារម្មណ៍
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()
សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()
រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()
វីដែអូ
ចំនួនអ្នកទស្សនា