ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម​​​
So,17 November 2019 (Time 11:44 )
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

=======
កំពង់ចាម: ដេីម្បី​រិះរក​វិធី​ដោះស្រាយលេី​បញ្ហា​គ្រោះ​ធម្មជាតិ​ ដែល​តែងតែ​កើត​មាន​ឡើង​ជារេីយៗ​ នាព្រឹក​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ រួម​នឹង​អាជ្ញាធរ​ក្រុង​ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ស្រុត​ដី​ច្រាំងទន្លេ​មួយ​កន្លែង​​ ​ដែល​មាន​ប្រវែង​ប្រមាណ​ជា​១០ម៉ែត្រ​ ទទឹង​៥ម៉ែត្រ​ ស្ថិត​នៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អគារ​ប៉ុស្តិ៍​​រដ្ឋបាល​នេះ​ផងដែរ​។

ជាមួយ​នឹង​ការ​ចុះពិនិត្យ​ស្ថានភាព​នៃ​ការ​បាក់​ស្រុត​ដី​ច្រាំងទន្លេ​ ដោយ​កត្តា​គ្រោះ​ធម្មជាតិ​នេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ ក៏បានដាក់​ចេញ​នូវ​ផែនការ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​​ចុះ​ធ្វើ​ការ​សិក្សា​​​ស្រាវជ្រាវ​​​ ដេីម្បី​ឈាន​ទៅ​ដល់​បង្កើត​ផែនការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ឲ្យ​ទាន់ពេលវេលា​ផងដែរ​។
ដោយឡែក​នាព្រឹក​ថ្ងៃ​ដដែល​នេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ រួមនឹង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អមដំណើរ​ ​​ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា​ អញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដេីម្បី​ធ្វើ​ការពិនិត្យ​ទីតាំង​​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​ នាថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆាប់​ៗ​ខាង​មុខ​នេះ​ ផង​ដែរ​។

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1495 នាក់
ខែនេះ :
6910 នាក់
3 ខែនេះ :
14141 នាក់
សរុប :
21950 នាក់