=======កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា គ្រប់គម្រោងក្នុងការអភិវឌ្ឍន៍ទាំងអស់ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាល ព្រោះបើគ្មានការគាំទ្រពីរាជរដ្ឋាភិបាលទេ គឺមិនអាចអនុវត្តន៍គម្រោងទាំងនោះបានឡេីយ ហើយអ្នកអនុវត្តន៍គម្រោងទាំងនោះ ក៏ជាមន្ត្រីរបស់រាជរដ្ឋាភិបាលផងដែរ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ ខេត្តកំពង់ចាម រយៈពេល៩ខែ ឆ្នាំ២០១៩ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត នាយករងរដ្ឋបាលទទួលបន្ទុកទីចាត់ការផែនការ និងវិនិយោគ អភិបាលស្រុក ប្រធានក្រុមគាំទ្រថ្នាក់ស្រុក លោក លោកស្រីនាយកទីចាត់ការ និង មេឃុំ និងស្មៀនឃុំ គោលដៅ សេវាករទី៦,ទី៧និងទី៨ តំណាងសមាគមន៍កែលម្អជីវភាព និងក្រុមការងារសម្របសម្រួលគាំទ្រគម្រោងថ្នាក់ខេត្ត សរុប១១៣រូប ។ ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញឲ្យមន្ត្រីអនុវត្តន៍គម្រោងទាំងអស់ ត្រូវមានការសហការគ្នា ដេីម្បីអនុវត្តន៍រាល់គម្រោងឲ្យមានគុណភាព ស្របតាមទិសដៅ របស់រាជរដ្ឋាភិបាល ក្នុងការរំដោះប្រជាពលរដ្ឋយើង ឲ្យចាកផុតពីភាពក្រីក្រកុំបីខាន។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំយុទ្ធសាស្ត្រ នៃការអនុវត្តន៍នូវផែនការគំណែទំរង់ថ្មីមួយ ដែលគ្រប់ឃុំ-សង្កាត់ នឹងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ក្នុង១ឆ្នាំៗ អាចលេីសពី ៧៣០០០ដុល្លារ ដេីម្បីធ្វើការអភិវឌ្ឍន៍ នៅថ្នាក់មូលដ្ឋានផងដែរ។ បេីយោងតាមរបាយការណ៍របស់មន្ត្រី បានបង្ហាញឲ្យដឹងថា ដោយមានការគាំទ្រពីក្រុមគាំទ្រគម្រោងថ្នាក់ខេត្ត ស្រុក និងឃុំ មន្ត្រីបានចុះអនុវត្តន៍ការងារពិនិត្យទីតាំងនិងវាយតម្លៃបឋមគម្រោងអាទិភាពឆ្នាំ២០១៩ ចំនួន៤០គម្រោងនៅក្នុង៤០ឃុំគោលដៅ ដែលក្នុងនោះ មានគម្រោងចំនួន១១គម្រោង សមស្របនឹងលក្ខណៈវិនិច្ឆ័យរបស់គម្រោង រួមមាន៖ ១-គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន៤ខ្សែ (នៅឃុំតាំងក្រាង តាំងក្រសាំង មហាលាភ និងព្រៃកតានង់) ២-គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ ចំនួន២ខ្សែ (នៅឃុំបាធាយ មេព្រីង និងស្តេីងជ័យ) ៣-គម្រោងជួសជុលទ្វារទឹកនិងស្តារប្រឡាយចំនួន៤ខ្សែ (នៅឃុំសណ្តែក ព្រីងជ្រុំ សំពោងជ័យ និងទួលសំបួរ) និង ៤-គម្រោងកែសាងសង់ផ្លូវក្រាលថ្មភ្នំចំនួន១ខ្សែ (នៅឃុំរការអា) ។
ព័ត៌មានគួរចាប់អារម្មណ៍
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()
សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()
រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()
វីដែអូ
ចំនួនអ្នកទស្សនា