ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
សម្តេចតេជោ ហ៊ុន សែន ធានាមិនអោយពលរដ្ឋរងគ្រោះដោយសារចាញ់ឧបាយកលរដ្ឋប្រហារភ័យព្រួយឡើយ
Do,14 November 2019 (Time 03:20 )
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានឃើញ និងយល់កាន់តែច្បាស់អំពីទឹកចិត្តគោរពស្រឡាញ់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមកលើប្រជាពលរដ្ឋ ទោះបីមាននិន្នាការនយោបាយខុសគ្នាក្តី ឬក៏ត្រូវចាញ់ឧបាយកលរបស់មេក្លោងរដ្ឋប្រហារអោយរត់ចូលព្រៃ ឬនិរទេសទៅក្រៅប្រទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាមិនបានសម្រេច កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩ គឺសម្តេចតេជោ មិនប្រកាន់ទោសពៃរ៍អ្វីឡើយ ព្រោះបងប្អូនចាញ់បោកគេពិតប្រាកដមែន។

ការពិត នៅពេលដែលគេត្រូវការប្រើបងប្អូនរុញអោយធ្វើអំពើខុសច្បាប់អ្វីមិនបានសម្រេចហើយ គឺគេទុកបងប្អូនចោលអោយប្រឈមនឹងទុក្ខទោសតែម្នាក់ឯង រីឯមេក្លោងរដ្ឋប្រហារក៏ចេញទៅក្រៅប្រទេសវិញដោយសុខស្រួល។ បងប្អូនត្រូវរងទុក្ខតែម្នាក់ឯងយ៉ាងឈឺចាប់បំផុត។

បើគ្មាន សម្តេចតេជោ ហ៊ុន សែន ទេ មិនដឹងថា តើបងប្អូនត្រូវប្រឈមនឹងទុក្ខទោសឬភ័យខ្លាចរហូតដល់ពេលណា? ហើយបងប្អូនមួយចំនួនទៀត តើត្រូវនៅក្នុងមន្ទីរឃុំឃាំងដល់ឆ្នាំណា? ចុះប្រពន្ធកូន ឪពុកម្តាយ ចំការស្រែ តើមានអ្នកណាជាអ្នកមើលថែ?

នេះហើយជាទឹកចិត្ត សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមិនចង់ឃើញសង្រ្គាម និងដំណក់ឈាមប្រជាពលរដ្ឋស្រក់តទៅទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន អាណិតស្រឡាញ់បងប្អូនដែលចាញ់បោកគេ សម្តេចតេជោលោកបានលើកលែងទោសអោយបងប្អូនដើម្បីបានវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារវិញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា និងបញ្ជាក់ប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចនគរបាល អាវុធហត្ថទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នាជាអ្នកជិតខាងល្អ និងជាមិត្តល្អរស់នៅសុខសប្បាយជាមួយគ្នាកុំអោយមានការភ័យខ្លាចអោយសោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនAmru Riceតាមការសន្យា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចឹញ្ចឹមត្រីប្រានិងត្រីឆ្តោ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ បុណ្យសមុទ្រនៅកំពតឆ្នាំនេះ ត្រូវកាត់បន្ថយការប្រើប្លាស្ទិកឱ្យបានច្រើនបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញតអោយនាយកចាត់ការទូទៅក្រុមហ៊ុនNIPPON KOEI ដើម្បីសម្តែងការគួរសមនិងពិភាក្សាអំពីផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
1530 នាក់
ខែនេះ :
6945 នាក់
3 ខែនេះ :
14176 នាក់
សរុប :
21985 នាក់