ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនបានទទួលជួបឯកឧត្តមkanji kATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជប៉ុននិងឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីមួយចំនួនទៀតដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ
Mon,07 October 2019 (Time 07:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 31នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីមួយចំនួនទៀត ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម។

ជាបឋម ឯកឧត្តម Kanji KATO បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការីនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺផលិតកម្មសាច់គោ និងសាច់ជ្រូក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំំណរគុណ និងវាយតម្លៃចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករនៅតាមជនបទ។ ក្រោយពីដំណើរទស្សនកិច្ចនេះ លោកសង្ឃឹមនិងជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ ល្អប្រសើរថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មរវាងប្រទេសទាំងពីរ។

មានប្រសាសន៍ស្វាគមន៍ តាមរយ:ឯកឧត្តមអនុរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូន ចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជរដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន ជាក់ស្តែងថ្មីៗនេះ អង្គការ JICA បានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍សារធាតុគីមីនិងវេចខ្ចប់បន្លែសុវត្ថភាព វាក់សាំងការពារជំងឺអុតក្តាម និងការងារពង្រឹកសហគមន៍កសិកម្ម ហើយជាងនេះទៅទៀតថ្មីៗនេះ ភាគីជប៉ុនបានអនុញ្ញាតឲ្យភាគីកម្ពុជានាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារជប៉ុនផងដែរ។ ដោយឡែង ចំពោះផលិតផលស្វាយ កម្ពុជាបាននិងកំពុងខិតខំជំរុញការងារបច្ចេកទេស គុណភាព សុវត្ថភាព និងស្តង់ដារធ្វើយ៉ាងណាឲ្យផលិតផលស្វាយកម្ពុជាអាចនាំចេញទីកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារធំៗបីគឺចិន កូរ៉េ និងជប៉ុននាពេលអនាគត។ ហេតុនេះ ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីជប៉ុនជួយពិនិត្យពិចារណា ពន្លឿនសំណើរបស់ភាគីកម្ពុជាលើការនាំចេញផលិតផលស្វាយស្រស់ និងផ្លែឈើផ្សេងៗទៀតទៅកាន់ទីផ្សារជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយ:ឯកឧត្តមអនុរដ្ឋមន្ត្រី និងឯកអគ្គរាជទូតថ្មីនឹងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត និងជាពិសេសជំរុញការនាំចេញកសិផលកសិកម្មកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Kanji KATO បានជម្រាបជូនថា ករណីផលិតផលស្វាយ ភាគីជប៉ុនបានកំពុងធ្វើការពិនិត្យពិចារណា ហើយនឹងធ្វើការឆ្លើយតបមកភាគីកម្ពុជាវិញនៅចុងឆ្នាំនេះ ដោយឡែកផលិតផលផ្លែឈើផ្សេងៗទៀត ភាគីជប៉ុននឹងធ្វើការពិនិត្យពិចារណាតាមសំណើសុំរបស់ភាគីកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ " យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាពនិងរូបត្ថម្ភដើម្បីកាត់បន្ថយភាពអត់ឃ្លានអោយដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង" (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី(ចិន កូរ៉េ និងជប៉ុន)លើកទី ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -អាមេរិក (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
120 នាក់
សប្តាហ៍នេះ :
1077 នាក់
ខែនេះ :
4050 នាក់
3 ខែនេះ :
9538 នាក់
សរុប :
12770 នាក់