ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានឆ្លៀតយកពេលឈប់សម្រាកចុងសប្តាហ៍អញ្ជើញចុះមកមូលដ្ឋានដើម្បីធ្វើការសាកសួរសុខទុក្ខតាមដានការអនុវត្តកម្មវិធីគោនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល
Sat,05 October 2019 (Time 02:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 39នាក់)

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការី បានឆ្លៀតយកពេលឈប់សម្រាក ចុងសប្តាហ៍ អញ្ជើញចុះមកមូលដ្ឋានដើម្បីធ្វើការសាកសួរសុខទុក្ខ តាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាល។ ជាក់ស្តែង នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តមប្រធានបានអញ្ជើញជាអធិបតិក្នុងវេទិកាសាធារណ: ដែលបានរៀបចំធ្វើនៅក្នុងបរិវេណវត្តមុសិខារាម (ផ្តៅជុំ) ក្នុងភូមិផ្តៅ ឃុំផ្តៅជុំ ស្រុកជើងព្រៃ។ វេទិកានេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៤០០នាក់ដែលបានអញ្ជើញមកពីភូមិផ្តៅជុំលិច ផ្តៅជុំកើត ចាំនាង និងភូមិឈើទាល។

មានមតិស្វាគមន៍ នាឱកាសនេះ លោក នង សៀកម៉េង មេឃុំផ្តៅជុំ និងលោក អូត ឈាងលី អភិបាលនៃគណ:អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្ត រដ្ឋបាល ប្រជាជន ការអប់រំ សុខាភិបាល សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ធម្មការ និងសាសនា សេវាសាធារណ: ការងារបង្កបង្កើនផល បញ្ហាជីវភាព លទ្ធផលនៃការអភិវឌ្ឍមូលដ្ឋាន និងជាពិសេសលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ជាបឋម ឯកឧត្តមប្រធានក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេចគឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា និងគ្រប់កាល:ទេស: ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។

ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិជាបន្តបន្ទាប់ដោយចាប់ផ្តើមតាំងពីក្រោយថ្ងៃរំដោះ ៧មករា ដែលប្រទេសជាតិយើងត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ ដោយផ្តើមចេញពីការសេសសល់នៃការបំផ្លាញស្ទើរតែទាំងស្រុងដោយសារសង្គ្រាមស៊ីវិលរាំរ៉ៃ ក្រីក្រ អសន្តិសុខស្បៀង អស្ថិរភាពសង្គម។ល។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ ជាពិសេសគឺគោលនយោបាយឈ្នះ-ឈ្នះ បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងឈានទៅធ្វើការអភិវឌ្ឍជាបណ្តើរៗហើយទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ស្របជាមួយនឹង កំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃហេដ្ឋារចនាគាំទ្រសំខាន់ៗ ។ ទន្ទឹមនឹងនេះ ក្នុងការបន្តអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព តម្រូវឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងថ្នាក់មូលដ្ឋានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់គ្រប់វិស័យ ឲ្យគ្រប់ជ្រុងជ្រោយ មុតស្រួត ស្រុះដៃគ្នា និងមានប្រសិទ្ធភាព ដើម្បីធ្វើដំណើរទៅកាន់ប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នាឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ដូច្នេះ ដើម្បីឈានទៅសម្រេចបានមហិច្ឆតានេះ ឯកឧត្តមប្រធានបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់មេត្តាបន្តរក្សានូវភាពអត់ធ្មត់ កុំជឿ ស្តាប់ពាក្យមួលបង្កាច់ បំភ្លៃការពិត លាបពណ៌ ឈានទៅបង្កអស្ថិរភាព ការបះបោរ និងអំពើហឹង្សាកើតឡើងក្នុងសង្គមឲ្យសោះ។ យើងត្រូវមានភាពជឿជាក់ និងក្តីសង្ឃឹមលើការដឹកនាំរបស់រាជរដ្ឋាភិបាលប្រកប ដោយឆន្ទ:មុតមាំដោយតម្កល់ឧត្តមគតិស្នេហាជាតិ និងប្រជាជនជាធំ ថានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ វិបុលភាព សុភមង្គល និងការអភិវឌ្ឍ។

ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយ និងជួសជុលកែលម្អផ្លូវលំ សំលៀកបំពាក់ប្រជាការពារ និងការកសាងទីសេនាសេណាក់វត្តផ្តៅជុំផងដែរ។ ដើម្បីជួយចែករំលែក និងដោះស្រាយសំណើ ឯកឧត្តមប្រធាន និងសហការីក៏បានសម្រេចបានជួយឧបត្ថម្ភជាថវិកាតាមសំណើខាងលើ។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ " យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាពនិងរូបត្ថម្ភដើម្បីកាត់បន្ថយភាពអត់ឃ្លានអោយដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង" (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី(ចិន កូរ៉េ និងជប៉ុន)លើកទី ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -អាមេរិក (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
73 នាក់
ម្សិលមិញ :
120 នាក់
សប្តាហ៍នេះ :
1075 នាក់
ខែនេះ :
4048 នាក់
3 ខែនេះ :
9536 នាក់
សរុប :
12767 នាក់