ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញតអោយMr. Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cam M J Agricultural Park Co.,Ltd ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
Sat,05 October 2019 (Time 08:28 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 30នាក់)

នៅវេលាម៉ោង ១៥:០០ នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ Mr. Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cam M J Agricultural Park Co., Ltd ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្នើសុំអនុសាសន៍ទាក់ទងគម្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម (កែច្នៃស្វាយ) នៅប្រទេសកម្ពុជានាពេលអនាគតដ៏ខ្លី។

ជាបឋម Mr. KIM បានលើកយកប្រវត្តិរបស់ក្រុមហ៊ុនមកជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនបានបង្កើតឡើងនៅឆ្នាំ២០១៧ ក្នុងបំណងបង្កើនផលិតភាពផលិតកម្មកសិកម្ម ការការពារផលប្រជោជន៍របស់កសិករតាមរយ:ការធ្វើឲ្យប្រសើរឡើងនូវគុណភាពកសិផល បង្កើនតម្លៃបន្ថែម និងធ្វើការប្រកួតប្រជែងទីផ្សារក្នុងនិងក្រៅប្រទេស។ នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបានទទួលគោលការណ៍វិនិយោគពី CDC ដើម្បីកសាង " Cam M J Agricultural Park Special Economic Zone" លាតសន្ធឹងលើផ្ទៃដីជាង ៩៩ហត ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារ មានរយ:ពេល ០៥ ឆ្នាំ(២០២០-២០២៥)។ តំបន់ឧស្សាហកម្មនេះប្រើជាប្រយោជន៍សម្រាប់ធ្វើកន្លែងតាំងពិពណ៌កសិផល ការប្រមូលទិញ ការកែច្នៃផ្លែឈើត្រូពិច បន្លែ ការធ្វើជំនួញកសិផលជាមួយដៃគូឈានមុខអន្តរជាតិ ព្រមទាំងជាកន្លែងអនុវត្តបច្ចេកទេសកសិកម្ម ការប្រមូលផ្តុំក្រុមផលិតពូជ និងការ កែច្នៃជីសរីរាង្គ។ល។ និយាយជារួមគឺជាតំបន់ពហុប្រយោជន៍បម្រើឲ្យវិស័យកសិ-ឧស្សាហកម្មកម្ពុជា។ Mr.KIM បញ្ជាក់បន្ថែមថា ប្រសិនបើតំបន់នេះដំណើរការល្អតាមផែនការដែលបានគ្រោងទុក នោះកម្ពុជាត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិកាន់តែច្រើនឡើងតាមរយ:ផលិត ផលកសិផលកែច្នៃនេះ។

ទទួលបានព័ត៌មានខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ រីករាយ និងគាំទ្រចំពោះ
ឆន្ទ:វិនិយោគរយ:ពេលវែងលើវិស័យកសិកម្មកម្ពុជា ព្រោះថា វាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់បង្កើនតម្លៃបន្ថែមលើការ ផលិត ការកែច្នៃកសិផលឲ្យបាន ១២% នៅត្រឹមឆ្នាំ២០២៥ ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បងដូចបានកំណត់ក្នុងគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ក្រសួងកំពុងទន្ទឹងរង់ចាំ និងស្វាគមន៍ជានិច្ចរាល់គម្រោងវិនិយោគគ្រប់ខ្សែច្រវាក់ផលិតកម្មពី A-Z (ផលិត កែច្នៃ និងទីផ្សារ) ដែលមានលក្ខណ:បំពេញឲ្យដំណើរការកែច្នៃកសិផលបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ប្រសិនបើយើងបញ្ចូលបច្ចេកទេសសមស្របមួយឲ្យអ្នកផលិត រួមទាំងមានសួនកែច្នៃនេះទៀត យើងសង្ឃឹមថាផលិតផលស្វាយនឹងមានតម្លៃបន្ថែមខ្ពស់មួយ ហើយនេះគឺអ្វីដែលកសិករយើងរំពឹងទុក។ ក្រសួង នឹងផ្តល់កិច្ចសហការតាមគ្រប់រូបភាព ដើម្បីជួយសម្រួលគ្រប់បែបយ៉ាងទាំងឯកសាររដ្ឋបាល ច្បាប់ និងបច្ចេកទេស ធ្វើយ៉ាងណាឲ្យគម្រោងសម្រេចទទួលបានជោគជ័យ ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់កសិផលកែច្នៃលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម ស្វាយ បង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។ ក្រៅពីផលិតផលស្វាយ លោកក៏បានប្រាប់ឲ្យក្រុមហ៊ុនចាប់អារម្មណ៍លើផលិតផលដំឡូងមី ម្រេច ស្វាយចន្ទី និងត្រីទឹកសាបផងដែរ ដែលសុទ្ធតែជាវត្ថុធាតុដើមមានសក្តានុពលសម្រាប់ធ្វើការកែច្នៃ និងនាំចេញ។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ " យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាពនិងរូបត្ថម្ភដើម្បីកាត់បន្ថយភាពអត់ឃ្លានអោយដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង" (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី(ចិន កូរ៉េ និងជប៉ុន)លើកទី ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -អាមេរិក (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
120 នាក់
សប្តាហ៍នេះ :
1074 នាក់
ខែនេះ :
4047 នាក់
3 ខែនេះ :
9535 នាក់
សរុប :
12766 នាក់