ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
Fri,04 October 2019 (Time 02:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 32នាក់)

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលវៀតណាម វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើ​គារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីសមភាគីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពិសេសការទទួល​បាន​កម្រងផ្កាដ៏ស្រស់ស្អាតពីកុមារា កុមារីវៀតណាម។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើដំណើរ ឆ្លងកាត់ស្រទាប់មហាជន និងថ្នាក់ដឹកនាំវៀតណាម ដែលកាន់ទង់ជ័យនៃ​ប្រទេសទាំងពីរកម្ពុជា-វៀតណាម មុនពេលដែលប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញគោរពភ្លេងជាតិ និងទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម​។

បន្ទាប់ពីពិធីត្រួតពលគ្រប់កងឯកភាព នៃកងទ័ពប្រជាជនវៀតណាមរួចមក សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគី​ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់រដ្ឋាភិ​បាលវៀតណាម-កម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានា ប្រចាំរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានវត្តមានក្នុងពិធីបដិសណ្ឋា​រ​កិច្ចផ្លូវការនោះ។

សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀត ណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាន់ទំនាក់ទំនងឡើងវិញនៅខែមករាឆ្នាំ១៩៧៩។ ឆ្នាំ២០១៧ ជាខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ នៅក្នុងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទាំងស្ថាប័នព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រមុខការទូតនៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ផ្លូវការ ពីគ្នាទៅវិញទៅមកយ៉ាងញឹកញាប់បំផុត ក្នុងគោលបំណងពង្រឹងនិង​ពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំង ពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសដែលមានភូមិផង​របងជាមួយគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ " យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាពនិងរូបត្ថម្ភដើម្បីកាត់បន្ថយភាពអត់ឃ្លានអោយដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង" (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី(ចិន កូរ៉េ និងជប៉ុន)លើកទី ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -អាមេរិក (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
120 នាក់
សប្តាហ៍នេះ :
1066 នាក់
ខែនេះ :
4039 នាក់
3 ខែនេះ :
9527 នាក់
សរុប :
12758 នាក់