ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រី វេង សាខុន ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពីការបែងចែកដីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ០២(LASED II)ការបង្កបង្កើនផងនិងស្ថានភាពរស់នៅរបស់សម្បទានិកនៅឃុំសំបុកនិងឃុំចង្រង់ស្រុកចិត្របុរីខេត្តក្រចេះ
Mon,28 October 2019 (Time 06:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1828នាក់)

កម្មវិធីទី៣៖ ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) ការងារបង្កបង្កើនផង និងស្ថានភាពរស់នៅរបស់សម្បទានិកនៅឃុំសំបុក និងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមដំណើរដោយលោកស្រី ចំរើន មុទិតា នាយកគម្រោងស្តីពី ការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) នៃធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីបានបន្តដំណើរឆ្ពោះទៅឃុំសំបុក និងឃុំចង្រ្កង់ ខេត្តក្រចេះដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង LASED II និងធ្វើការសំណេះសំណាលជាមួយសម្បទានិកអំពីការងារបង្កបង្កើនផង និងស្ថានភាពរស់នៅរបស់ពួកគាត់តាមរយៈគម្រោង។

ជាបឋម ឯកឧត្តមខាន់ ចំណាន អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគ្រប់គ្រងគម្រោង LASED II ប្រចាំខេត្តក្រចេះបានរាយការណ៍យ៉ាងសង្ខេបថា រាជរដ្ឋាភិបាលបានអនុម័តផ្តល់ដីសម្បទានសង្គមកិច្ចចំនួន ៣ ២៩៤,៣៦ ហិកតា ជូនដល់ឃុំសំបុក ដែលបច្ចុប្បន្នមានសម្បទានិកចំនួន ៥៥៤គ្រួសារកំពុងរស់នៅ រីឯឃុំចង្រ្កង់ មានសម្បទានិកចំនួន ៣៣១គ្រួសារ កំពុងរស់នៅលើផ្ទៃដីជាង ៦១២ហិកតា។ សម្រាប់ឆ្នាំ២០១៨ គិតជាមធ្យម ប្រាក់ចំណូលប្រចាំគ្រួសារសម្បទានិកនៅឃុំទាំងពីរ ស្មើជាង ២ ៣០០ដុល្លារអាមេរិក ដែលចំណូលនេះបានមកពីប្រកបមុខរបបកសិកម្មដូចជា ការដាំដុះដំណាំបន្លែ ឈើហូបផ្លែ និងការចិញ្ចឹមសត្វ។ បន្ទាប់ពីមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយរបស់ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានថ្លៃងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអនុវត្តគម្រោងក្នុងគោលបំណងអភិវឌ្ឍដីសម្បទានសង្គមកិច្ចដែលរដ្ឋបានចែកជូនឲ្យប្រជាពលរដ្ឋក្រីក្រយកទៅកសាងលំនៅឋានថ្មី ប្រកបការងារបង្កបង្កើនផលដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ខ្លួន។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលគម្រោងបាននិងកំពុងសម្រេច ហើយពិតណាស់ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ឈរលើស្មារតីទទួលខុសត្រូវ សហការអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ។

ជាក់ស្ដែង ស្ថានភាពជីវភាពរបស់សម្បទានិកមានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់ តាមរយ:ការកើនឡើងនូវផលិតផលកសិកម្មដែលពួកគាត់បានធ្វើការដាំដុះដំណាំដូចជាស្វាយចន្ទី ដំឡូងមី បន្លែបង្កា និងការចិញ្ចឹមគោ និងមាន់លើដីដែលទទួលបានគឺជាចំណូលដ៏រឹងមាំ ហើយបានកែប្រែកម្រិតជីវភាពរបស់ពួកគាត់ពីមួយជំហានទៅមួយជំហាន ពីគ្រួសារគ្មានលទ្ធភាពទៅជាគ្រួសារដែលមានជីវភាពសមរម្យ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងអាចផ្តល់ឱកាសដល់កូនៗទៅសិក្សារៀនសូត្រ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល រួមជាមួយកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរពីដៃគូអភិវឌ្ឍន៍តាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-និងសហគមន៍" គ្រួសារសម្បទានិកក៏ដូចជាប្រជាកសិករគ្រប់រូបនឹងអាចឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ ២០៥០។ ហេតុនេះ ទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធបន្តចូលរួម សហការឲ្យបានពេញលេញ មានឆន្ទ: ឧត្តមគតិ និងភាពទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឲ្យសម្បទានិកទាំងអស់មានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវបន្តផ្តល់បច្ចេកទេសកសិកម្មទំនើប ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ការធ្វើជីវៈសុវត្ថិភាពដល់សត្វរបស់ពួកគាត់ជាប្រចាំ និងជាពិសេសត្រូវជំរុញការបង្កាត់ពូជគោសប្បនិមិត្ត ដើម្បង្កើនប្រាក់ចំណូលគ្រួសារ។

សូមបញ្ជាក់ជូនថា គោលបំណងចំបងរបស់គម្រោង LASED II នេះគឺដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។ គម្រោងបានអនុវត្តលើខេត្តគោលដៅចំនួន០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំ កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤ ៤៤១ គ្រួសារ តាមរយ:ការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មមូលដ្ឋានដើម្បីកែលម្អកម្រិតជីវភាពតាមរយ:ការបង្កើនប្រាក់ចំណូល។ គម្រោងនេះមានរយ:ពេល ០៥ឆ្នាំ ដោយចាប់អនុវត្តពីឆ្នាំ ២០១៧-២០២២ ថវិកាសរុប ២៥លានដុល្លារ ដែលជាជំនួយឧបត្ថម្ភគាំទ្របដិភាគរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពប្ដេជ្ញាការពារ និងថែរក្សាសុខសន្ដិភាព ទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
604 នាក់
ម្សិលមិញ :
1096 នាក់
សប្តាហ៍នេះ :
4230 នាក់
ខែនេះ :
20358 នាក់
3 ខែនេះ :
59239 នាក់
សរុប :
640936 នាក់