ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី
Tue,29 October 2019 (Time 08:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1919នាក់)

នៅល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេស ហុងគ្រី ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីហុងគ្រី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានជួបចូលគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានយាងព្រះអង្គដើម្បីយាងធ្វើទស្សនកិច្ចនៅប្រទេសហុងគ្រីផងដែរ។ លើសពីនោះទៀត ឯកឧត្តមក៏បានមានប្រសាសន៍ថានេះ ជាលើកទី៣ហើយ ដែលឯកឧត្តមបានជួបសម្ដេចតេជោក្នុងរយៈពេលតែ០៦ខែប៉ុណ្ណោះ ហើយក្នុងជំនួបនេះ គឺជាជំនួសពិសេសមួយ។ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺឯកឧត្តមពិតជាមិនអាចស្មានដល់ពីការរីកចម្រើននៃទីក្រុងភ្នំពេញ ដែលកាលពីឆ្នាំ ១៩៧៩ ភ្នំពេញគឺមានមនុស្សតែ៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ ភ្នំពេញមានការរីកចម្រើន និងមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍ផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តមបានបង្ហាញពីការចូលរួមរបស់ ប្រទេសហុងគ្រីជាមួយនឹងការអភិវឌ្ឍរបស់កម្ពុជា នោះគឺឯកឧត្តមនឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជាក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។ បន្ទាប់ពីការសិក្សាហើយក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននូវបច្ចេកវិទ្យាណែនាំជូននូវបច្ចេកវិទ្យា និងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជាយើង។ លើសពីនេះទៅទៀត ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជារយៈពេលវែងទាំងសង្គម ទាំងធនធានមនុស្ស ទាំងសុខភាពផងនោះ ។ ឯកឧត្តមបានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំឱ្យមិនឱ្យមានការដកហូត EBA ពីកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីហុងគ្រី ចំពោះអ្វីដែលឯកឧត្តមបានលើកឡើង។ សម្តេចតេជោបានមានប្រសាសន៍ថា ជំនួបរបស់យើងជាលើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូចជាការកសាងទំនាក់ទំនង និងពង្រឹងទំនាក់ទំនងយើងឡើងវិញ។ ទំនាក់ទងកម្ពុជា និងហុងគ្រីមានអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ សម្តេចតេជោក៏បានជម្រាបជូនអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងសង្ខេបថា កម្ពុជាកន្លងមកតែងតែមានការបែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញ ថែមទាំងមានកំណើនសេដ្ឋកិច្ចរហូតដល់ជាង៧%។ សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះប្រទេស ហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារដែលបានចុះហត្ថលេខាកន្លងមកនោះគឺទី១)គម្រោងតេជោភូមិ១០០ ទី២)សកម្មភាពដោះមីន ដើម្បីជំរុញអោយកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ និងទី៣)អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាចំនួន១៥ក្នុង១ឆ្នាំ។ ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាម សម្ដេចតេជោបានស្នើសុំឲ្យភាគីហុងគ្រីបញ្ជូនអ្នកជំនាញដើម្បីមកធ្វើការសិក្សា ផ្តល់យោបល់ និងចូលរួមសហការជាមួយកម្ពុជាយើងលើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។ សម្ដេចតេជោបានមានប្រសាសន៍ថាយើងត្រូវផ្តល់អទិភាពលើកិច្ចសហប្រតិបត្តិការនេះ ទៅលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀតទៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការងារនេះជូនដល់ក្រសួងបរិស្ថានដើម្បីបន្តការពិភាក្សាជាមួយនឹងភាគីហុងគ្រី ដើម្បីស្នើឲ្យភាគីហុងគ្រីបញ្ជូនអ្នកជំនាញការមកកម្ពុជាក្នុងសិក្សា និងពិភាក្សារួមគ្នាជាមួយក្រសួងបរិស្ថានក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានាស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កងទ័ពប្ដេជ្ញាការពារ និងថែរក្សាសុខសន្ដិភាព ទប់ស្កាត់ការប៉ុនប៉ងបង្កអស្ថិរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
615 នាក់
ម្សិលមិញ :
1096 នាក់
សប្តាហ៍នេះ :
4241 នាក់
ខែនេះ :
20369 នាក់
3 ខែនេះ :
59250 នាក់
សរុប :
640947 នាក់