ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំសមាជិក សមាជិកា មន្រ្តីរាជការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរីហៅវត្តដូនមាស
Sun,27 October 2019 (Time 07:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1897នាក់)

បេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីរយៈពេល ០៣ថ្ងៃ ពីថ្ងៃ២៧-២៩ ខែតុលា ឆ្នាំ២០១៩ ជុំវិញទន្លេមេគង្គផ្នែកខាងលើមានខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ។

កម្មវិធីទី១៖ ដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរី ហៅវត្តដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

នាវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទបានដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា និងបានប្រគេនបច្ច័យសម្រាប់កសាងបង្ហើយសាលាធម្មសភា និងទីសេណាសេណាក់នានាក្នុង វត្តមង្គលគីរី ហៅវត្តដូនមាស ស្ថិតនៅភូមិដូនមាស ឃុំគោកស្រុក វត្តពោធិព្រឹក្ស នៅឃុំតំបែរ និងវត្តស្រែវែង នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសដ៏ប្រពៃនាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមដង្ហែរគ្រឿងបរិក្ខាកឋិន និងបច្ច័យមកប្រគេនព្រះសង្ឃ និងបន្តកសាងសមិទ្ធផលនានាក្នុងវត្តមង្គលគីរី វត្តពោធិព្រឹក្ស និងវត្តស្រែវែង សូមទទួលបាននូវអនិសង្ឃ ៥ ប្រការ គឺ÷ ទីមួយ មានរូបស្អាត, ទីពីរ មានសម្បុរស្អាត, ទីបី មានកំពស់កំព រាងរៅសមសួន, ទីបួនមានឋានៈខ្ពស់ប្រកបដោយទសពិធរាជធម៌, និងទីប្រាំ បានជួបព្រះប្រទះធម៌ក្នុងអវសានជាតិ ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រែក្លាយប្រទេសជាតិមួយដែលធ្លាប់មានសង្គ្រាមរាំរ៉ៃ អសន្តិសុខក្នុងសង្គម អសន្ដិសុខស្បៀង ភាពក្រីក្រ និងគ្មានការអនុញ្ញាតឲ្យមានការគោររពបូជាចំពោះសាសនា និងប្រពៃណី មកជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាពពេញលេញ មាននៅសល់ស្បៀង ហើយប្រជាជនរស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានឱកាស និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកបរបរទទួលទាន ធ្វើបុណ្យទាន និងគោរពបូជាចំពោះព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតបានយ៉ាងទូលំទូលាយ ។ អាស្រ័យហេតុដូច្នេះ ដើម្បីប្រជាជនយើងគ្រប់រូបបន្តមានឱកាសដ៏ល្អប្រពៃនេះកុំឲ្យបាត់បង់ទៅវិញ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ប្រជាជនខ្មែរគ្រប់រូបត្រូវបន្តខិតខំគាំទ្រការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសមិទ្ផលនានាដែលបានកសាងកន្លងមក ថែរក្សាបានយ៉ាងពេញលេញនូវសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ដោយធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ នៅឆ្នាំ២០៣០ និង២០៥០។

សូមបញ្ជាក់ផងដែរថា បុណ្យកឋិនទានសាមគ្គីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទជិតឆ្ងាយបានទទួលបច្ច័យចំនួនប្រាំបីម៉ឺនដុល្លារអាមេរិក សម្រាប់ប្រគេនព្រះសង្ឃវត្តមង្គលគីរី ហៅវត្តដូនមាសចំនួន ប្រាំម៉ឺនដុល្លារ វត្តពោធិព្រឹក្សចំនួន ពីរម៉ឺនដុល្លារ និងវត្តស្រែវែងចំនួនមួយម៉ឺនដុល្លារអាមេរិក សម្រាប់បន្តធ្វើការកសាងសាលាធម្មសភា និងទីសេនាសនៈនានាក្នុងបរិវេណវត្ត។

ព័ត៌មានគួរចាប់អារម្មណ៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រគល់ ទទួល គ្រប់គ្រង និងថែរក្សា សន្តិបាលាគារ កម្ពោជិកបុត្តា ខេមរាតរី និងទូកង កម្ពោជិតបុត្តាខេមរាតរី ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអនុញ្ញាតឱ្យគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដឹកនាំដោយលោកSanui Kazumasaប្រធានទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រជុំពិភាក្សាលើការពង្រឹង និងការលើកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់ លើកទី៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកប្រចាំថ្ងៃទី២៦ ខែកញ្ញា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
460 នាក់
សប្តាហ៍នេះ :
2982 នាក់
ខែនេះ :
21526 នាក់
3 ខែនេះ :
60107 នាក់
សរុប :
711769 នាក់