ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
Wed,02 October 2019 (Time 09:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 34នាក់)

នៅសណ្ឋាគារ Raffles le Royal ភ្នំពេញ នាព្រឹកថ្ងៃពុធ ០៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អញ្ជើញចូលរួមក្នុងពិធីមានឯកឧត្ដម លោកជំទាវអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ លោក Matthew Stephenson ក្រុមការងារវេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

ជាបឋម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំង អស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ និងបានចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើដើម្បីពិនិត្យលើទិដ្ឋភាពជារួមនៃការវិនិយោគទាំងក្របខ័ណ្ឌច្បាប់ បច្ចេកទេស និងសហប្រតិបត្តការបំណងលើកទឹកចិត្តដល់វិនិយោគិនធ្វើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនាពេលអនាគត។ ទន្ទឹមនឹងនេះ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការជួយឧបត្ថម្ភគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ហើយសង្ឃឹមថាសិក្ខាសាលានេះពិតជាបានផ្តល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅឲ្យទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វិស័យកសិកម្មបាននិងកំពុងអភិវឌ្ឍន៍គួរជាទីមោទនៈ បច្ចុប្បន្នក្រសួងកំពុងគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានាឲ្យចូលរួមវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិត ស្ថិរភាពទីផ្សារ តម្លៃបន្ថែម គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស និងកំពុងជំរុញបន្ថែមទៀតលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទន្ទឹមនឹងសមិទ្ធផលជាវិជ្ជមានដែលក្រសួងសម្រេចបាន ក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូ ដោះស្រាយ កែសម្រួល និងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតធ្វើយ៉ាងណាឲ្យមានភាពប្រទាក់ក្រឡាគ្នា និងរលូន ហើយដែលយន្តការទាំងអស់នេះវេទិកាសាធារណ:រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានអនុវត្តរួចមកហើយដោយទទួលស្គាល់ថាមានប្រសិទ្ធភាពខ្ពស់ និងមានការពេញចិត្តពីអ្នកវិនិយោគ។ នាពេលថ្មីៗកន្លងទៅនេះ ដើម្បីជួយសម្រួលដល់ការវិនិយោគក្នុងវិស័យកសិកម្ម និងការអភវិឌ្ឍន៍វិស័យនេះ ក៏ដូចជាការឆ្លើយតបនឹងសំណូមពរពីវិស័យឯកជន វេទិកាសាធារណ:លើកទី១៨ បានដាក់ចេញវិធានការឲ្យក្រសួងស្ថាប័នពាក់ព័ន្ធអនុវត្តបន្តជាអាទិ៍៖ ទី១. ដាក់អាករលើតម្លៃបន្ថែមសម្រាប់ការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៣។ ទី២. អនុគ្រោះដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ឲ្យរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាសរហូតដល់ដំណាច់ឆ្នាំ២០៣០។
ទី៣. អគ្គនាយកដ្ឋានពន្ធដារចេញវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋដល់សហ គ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូដែលមានសុពលភាព១ឆ្នាំម្តង ក្នុងករណីដែលសហគ្រាសនោះកាន់បញ្ជិកាគណនេយ្យស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

រាជរដ្ឋាភិបាលបានជំរុញឲ្យបន្តយកចិត្តទុកដាក់បង្កើនតម្លៃបន្ថែមលើការផលិត ការនាំចេញអង្ករ កសិផលកែច្នៃឲ្យបាន១២% នៅត្រឹមឆ្នាំ២០២៥ ក្នុងនោះមានផលិតផលសត្វ និងវារីវប្បកម្ម ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បងដូចបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ចំណុចគន្លឹះមួយចំនួនដើម្បីជាមូលដ្ឋានក្នុងការពិចារណាពាក់ព័ន្ធនឹងគោលនយោបាយសម្រាប់ជំរុញការវិនិយោគដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នឲ្យទទួលបានជោគជ័យ ក្នុងនោះរួមមាន៖
ទី១. បន្តជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចឲ្យបាននូវការនាំចេញកសិផលកែច្នៃឲ្យបាន១២% នៃទំហំការនាំចេញសរុបនៅឆ្នាំ២០២៥។
ទី២. ជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍ SME តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ ការ បង្កើតធនាគារសហគ្រាស (SMEs Bank) និងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។
ទី៣. បន្តអនុវត្តគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធគាំទ្រ គោលនយោបាយពន្ធជំរុញកំណើន តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាបង់ពន្ធ ការសម្រួលពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម ឡូជីស្ទីក ការកាត់បន្ថយថ្លៃអគ្គិសនី។
ទី៤. គាំទ្រការផ្សារភ្ជាប់វិស័យកសិកម្មទៅនឹងវិស័យកសិ-ឧស្សាហកម្ម ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់កែច្នៃកសិផលនាំចេញ តាមទម្រង់ភាពជាដៃគូរវាងវិស័យសាធារណៈ និងផ្នែក ឯកជន (Agri-PPP)។
ការអភិវឌ្ឍប្រព័ន្ធផ្តល់វិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ(SPS) ជាលក្ខណៈអេឡិចត្រូនិក (E-Certificate) ក៏នឹងត្រូវរៀបចំឲ្យអនុវត្តនាពេលខាងមុខផងដែរ។
ទី៥. ជំរុញរៀបចំ និងអនុវត្តស្តង់ដារកសិផល និងការបង្កើតឲ្យមានស្ថាប័នបញ្ជាក់គុណភាពដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធក្នុងការពិនិត្យ និងបញ្ជាក់គុណភាព ស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ (Good Agricultural Practices) និងការអនុវត្តការផលិតល្អ (Good Manufacturing Practices) ពិសេសត្រូវជំរុញឲ្យការអនុម័ត និងអនុវត្តច្បាប់ស្តីពីការការពារដំណាំ និង SPS ជំរុញបង្កើត “សហគ្រិនភាពកសិកម្មថ្មីៗ - Agri-Entrepreneurship Incubators”។
ទី៦. គាំទ្រការតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ថាមពល និងឌីជីថល។ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធបញ្ជាផលិតតាមរយៈឌីជីថល។
ទី៧. គាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមាមកលើកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន។ “ការវិនិយោគបៃតង- Green Investment” សំដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈជាសេដ្ឋកិច្ចបៃតងប្រកបដោយភាតរបរិស្ថានផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ " យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាពនិងរូបត្ថម្ភដើម្បីកាត់បន្ថយភាពអត់ឃ្លានអោយដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង" (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី(ចិន កូរ៉េ និងជប៉ុន)លើកទី ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -អាមេរិក (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
120 នាក់
សប្តាហ៍នេះ :
1070 នាក់
ខែនេះ :
4043 នាក់
3 ខែនេះ :
9531 នាក់
សរុប :
12762 នាក់