ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តម ស៊ីន វុទ្ធី រដ្ឋលេខាធិការប្រចាំការចូលរួមកិច្ចប្រជុំពិភាក្សានិងចុះត្រួតពិនិត្យវាយតម្លៃអំពីបញ្ហាស្រូវពូជនៅខេត្តក្រចេះក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១នៃ គ .ជ.គ.ម
Wed,02 October 2019 (Time 02:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 116នាក់)

ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៩​ ឯកឧត្តម​ ស៊ិន​ វុទ្ធី​ រដ្ឋលេខាធិការប្រចាំការ​ បានដឹកនាំក្រុមការងារ​ ចូលរួមកិច្ចប្រជុំពិភាក្សា​ និងចុះត្រួតពិនិត្យ វាយតម្លៃអំពីបញ្ហាស្រូវពូជនៅខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី ១ នៃគ.ជ.គ.ម.។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ សូមឲ្យក្រសួងជំនាញដែលពាក់ព័ន្ធទៅលើការដាំដុះរបស់បងប្អូនប្រជាកសិករ ត្រូវ រៀបចំប្រតិទិនដាំដុះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព ។

ឯកឧត្តមអភិបាលខេត្តក្រចេះ និង អភិបាលស្រុក បានរាយការណ៍អំពីផ្ទៃដីដាំដុះដែលរងផលប៉ះពាល់ដោយទឹកជំនន់និងផ្ទៃដីដែលបានស្តារឡើងវិញ (បច្ចុប្បន្នស្តារឡើងវិញបាន ៣០%) ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹកនិង ឧតុនិយម បានមានមតិជម្រាបជូនអង្គប្រជុំពាក់ព័ន្ធនឹងការងារស្តារឡើងវិញដូចជា ៖
១-ត្រូវរក្សាទឹកទុកដើម្បីប្រើប្រាស់ឲ្យចំគោលដៅ
២-ត្រូវបែងចែកទឹកឲ្យមានសមធម៌ដោយត្រូវមានប្រតិទិនដាំដុះឲ្យបានច្បាស់លាស់
៣-ក្រសួងធនធានទឹក និងឧតុនិយម ធានាផ្គត់ផ្គង់ទឹកចំពោះដីស្រែដែលស្ថិតនៅក្បែរប្រភពទឹក ។
៤-ស្នើដល់អភិបាលខេត្តគួររក្សាទុកទិន្នន័យទឹកជំនន់នេះទុក ព្រោះទីតាំងដែលលិចទឹកវាមានតែនៅកន្លែងដដែលទេ ។
៥-សំណូមពរដល់ឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់សូមជួយផ្សព្វផ្សាយព័ត៌មានស្តីពីការព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹក បន្តដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សា មកកាន់ទីតាំងសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែនិងប្រឡាយមេដូនទាវនៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនស្ថិតក្នុងស្រុកឯកភ្នំនិងស្រុកសង្កែខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរមកឃុំសូភាសស្រុកស្ទឹងត្រង់ដើម្បីពិនិត្យការងារបង្កបង្កើនផលការអភិវឌ្ឍន៍រីកចម្រើននិងបញ្ហាប្រឈមសំខាន់របស់សហគមន៍កសិកម្មសំបូរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំស្ថិតក្នុងស្រុកតាលោសែនជ័យនិងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទព្រមទាំងសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម អនុញ្ញតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័យ ស្តុក និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
1806 នាក់
ខែនេះ :
9461 នាក់
3 ខែនេះ :
23876 នាក់
សរុប :
66544 នាក់