ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រសារព័ត៌មានសាមគ្គីជាតិ[www.skcnews.com] ទំនាក់ទំនងការផ្សាយ 092 46 12 13
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលលោកនាយកប្រតិបត្តិផ្នែកទឹក សកលប្រចាំតំបន់អាស៊ីខាងត្បូងនៃធនាគារពិភពលោកនិងសហការី
Tue,01 October 2019 (Time 07:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលោម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលលោក Takuya KAMATA នាយកប្រតិបត្តិផ្នែកទឹក សកលប្រចាំតំបន់អាស៊ីខាងត្បូងនៃធនាគារពិភពលោក និងសហការី ដើម្បីចូលជួបសម្តែងការគួរសម រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តនៅភូមិភាគឦសានមានខេត្តក្រចេះ និងស្ទឹងត្រែងដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផល ក្នុងគោលបំណងលើកកម្ពស់ជីវភាព សន្តិសុខស្បៀង និងរក្សាប្រព័ន្ធអេកូឡូស៊ី និងពិភាក្សាអំពីលទ្ធភាពបន្តនិងពង្រីកវិសាលភាពនៃគម្រោងនេះ។

មានមតិស្វាគមន៍ តាមរយ:លោក Kamata ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលបានបន្តជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងក្នុងអនុវិស័យជលផល តាមរយៈការអនុវត្តគម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) គឺបានជួយគាំទ្រក្នុងការទប់ស្កាត់បទល្មើសជលផល ការគ្រប់គ្រង ការពារ អភិរក្សធនធានជលផល និងសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគតយ៉ាងមានប្រសិទ្ធ ភាព។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវារីវប្បកម្មក្នុងគោលបំណងដើម្បីបង្កើនផលិតភាពផលិតកម្ម និរន្តរភាពនៃផលចាប់ ធានាបាននូវបរិមាណ គុណភាព តម្លៃបន្ថែម និងពង្រឹងការបណ្តុះបណ្តាល គ្រប់គ្រង កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្តង់ដារ ធានាគុណភាព សុវត្តិភាព និងអនាម័យ ដើម្បីបង្កើនភាពប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍"។

នាឱកាសនេះ លោក Kamata បានថ្លែងអំណរគុណជូនចំពោះការផ្តល់កិច្ចសហការបានល្អពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល ដែលធ្វើឲ្យការអនុវត្តគម្រោងទទួលបានលទ្ធផលតាមការរំពឹងទុក។ ទន្ទឹមនឹងនេះ លោក Kamata ក៏បានឯកភាពទាំងស្រុងនូវចំណុចសំខាន់ៗដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទាក់ទងនឹងការកែលម្អរចនាសម្ព័ន្ធទីផ្សារ ការជួយបណ្តុះបណ្តាលបច្ចេកទេសកែច្នៃ វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូន និងការកសាងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗគាំទ្រដល់ដំណើរការកែច្នៃផលវារីវប្បកម្មដើម្បីឈានទៅធ្វើការលើកកម្ពស់គុណភាព ការប្រកួតប្រជែង និងនាំចេញសមស្របតាមស្តង់ដាទីផ្សារតម្រូវ គឺបានបញ្ចូលជាផែនការសកម្មភាពស្នូលនៃគម្រោងគាំទ្រថ្មី ហើយសង្ឃឹមថានឹងអាចទទួលបានការគាំទ្រ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា គម្រោងស្តីពីការគ្រប់ គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) បានគាំទ្រដល់សហគមន៍នេសាទចំនួន ៤០ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែងក្នុងការពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងដឹកនាំរបស់គណ:កម្មការសហគមន៍នេសាទ បានធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងកន្លែងនេសាទរបស់សហគមន៍ បង្កើតវគ្គបណ្តុបណ្តាល ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការបោះបង្គោលព្រំប្រទល់សហគមន៍នេសាទ ចែកទូកទុកសម្រាប់ល្បាតយាមព្រៃ និងដែននេសាទសហគមន៍ ដើម្បីការពារបទល្មើស ការកាប់រានដីព្រៃលិចទឹក។ល។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ " យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាពនិងរូបត្ថម្ភដើម្បីកាត់បន្ថយភាពអត់ឃ្លានអោយដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង" (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី(ចិន កូរ៉េ និងជប៉ុន)លើកទី ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -អាមេរិក (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
120 នាក់
សប្តាហ៍នេះ :
1077 នាក់
ខែនេះ :
4050 នាក់
3 ខែនេះ :
9538 នាក់
សរុប :
12773 នាក់